ប្ដីចុះចោលបាត់និងមានជំងឺផងប្រពន្ធបញ្ចប់ជីវិតបន្សល់កូនអាយុ៣ឆ្នាំនៅម្នាក់ឯង

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯងដោយចង​កបន្សល់កូនអាយុ៣ឆ្នាំនៅម្នាក់ឯង  ក្នុងបន្ទប់​ផ្ទះល្វែងជាប់ផ្លូវបេតុង​ នៅភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឬស្សីកែវ​ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩យប់​ ថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ​២០២០​។

សមត្ថកិច្ចនិយាយថា ស្ត្រីខាងលើឈ្មោះ​ ហួត​ សុភា​ អាយុ២៨ឆ្នាំ​ ស្នាក់នៅផ្ទះកើតហេតុ​ ដោយមានកូនស្រីម្នាក់​ អាយុប្រហែល៣ឆ្នាំ​។ ស្ត្រីរូបនេះមានជម្ងឺប្រចាំកាយ​ដុសសាច់ច្រមុះដែលជាជឱងឺមិនធ្ងន់ធ្ងរ​ជាច្រើនឆ្នាំមកហើយ​ រួមទាំងត្រូវបានបែកជាមួយប្ដីថែមទៀត​ ហើយទំនងពិបាកចិត្តខ្លាំង រួចគិតខ្លីក៏បានបញ្ចប់ជីវិត ក្នុងបន្ទប់ទាំងកូនស្រីនៅជាមួយ​។ ដោយសារកូនស្រីជនរងគ្រោះនៅតូច​ ហើយនៅក្នុងបន្ទប់យូរពេក​ក៏ទ្រហោយំ​ឮដល់ក្រុមគ្រួសារ នៅជាន់ក្រោមឡើងទៅមើល​ទើបដឹងរឿង តែហួសពេល​បាត់ទៅហើយ​។ 

​ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកោសល្យវិច័យ​រួចសន្និដ្ឋានថា​ «ស្ត្រីរងគ្រោះពិតជាបញ្ចប់ជីវិតដោយខ្លួនឯង​ដោយចងក ពិតប្រាកដមែន» រួចប្រគល់សព ជូនទៅសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread