John Stones គ្រោងនឹងប្រជែងយកកៅអីក្នុងក្រុមជម្រើសដំបូងរបស់ Man City

យោងតាមសេចក្តីរាយការណ៍ជាច្រើនបាននិយាយថា ខ្សែការពារ John Stones គ្រោងនឹងបន្តនៅជាមួយក្លឹប Man City ទៀតនៅរដូវក្តៅនេះ ហើយចង់បានកៅអីក្នុងក្រុមជម្រើសដំបូងរបស់លោក Pep Guardiola វិញ ។

កីឡាករវ័យ២៦ឆ្នាំរូបនេះបានបាត់បង់កៅអីទាំងក្នុងក្រុមជម្រើសរបស់ក្រុម Man City និងក្រុមជម្រើសជាតិអង់គ្លេសកាលពីរដូវកាលមុន ហើយមិនត្រូវបានលោក Gareth Southgate ជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិចាប់តាំងពីការប្រកួតក្នុងក្របខណ្ឌ Nations League នៅឆ្នាំ ២០១៩មក។

Stones ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកក្លឹបមួយចំនួននៅក្របខណ្ឌ EPL រួមមានក្លឹប Arsenal​, Chelsea និង West Ham។ ប៉ុន្តែ Stones នឹងមិនស្វែងរកការចាកចេញពីពហុកីឡាដ្ឋាន Etihad Stadium នៅរដូវក្តៅនេះទេ ហើយសង្ឃឹមថា នឹងទទួលបានកៅអីក្នុងក្រុមជម្រើសរបស់លោក Guardiola ជាថ្មីវិញ៕

adverise with khmeread