Michy Batshuayi គ្រោងនៅជាមួយក្លឹប Chelsea បន្តទៀត

គេរំពឹងថា ខ្សែប្រយុទ្ធ​ Michy Batshuayi នឹងចុះកិច្ចសន្យាលេងមួយឆ្នាំបន្ថែមទៀតលើកិច្ចសន្យាបច្ចុប្បន្ននៅពហុកីឡាដ្ឋាន Stamford Bridge ហើយកីឡាកររូបនេះគ្រោងវិលត្រឡប់ទៅលេងខ្ចីជើងនៅក្លឹប Crystal Palace វិញពេញមួយរដូវកាល។

កិច្ចសន្យាចាស់របស់ Batshuayi នៅក្លឹប Chelsea នឹងផុតនៅរដូវក្តៅឆ្នាំក្រោយ ហើយការបន្ថែម១២ខែទៀតមានន័យថា កីឡាកររូបនេះនឹងមិនចាកចេញដោយឥតតម្លៃខ្លួននោះទេ បន្ទាប់ពីចប់កិច្ចសន្យាលេងខ្ចីជើង។

កីឡាករវ័យ២០ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Chelsea ក្នុងតម្លៃផ្ទេរ៣៣លានផោនពីក្លឹប Marseille កាលពីឆ្នាំ ២០១៦ ប៉ុន្តែមានការពិបាកក្នុងការបង្ហាញមុខក្នុងក្រុមជម្រើសជាប្រចាំ ហើយត្រូវបានទម្លាក់ចេញពីលំដាប់រៀងនៅរដូវក្តៅនេះ បន្ទាប់ពីក្លឹបនេះបានចំណាយកាន់តែច្រើន។

ការមកដល់របស់កីឡាករ Timo Werner ក្នុងតម្លៃ៥៣លានផោនវត្តមានរបស់ Tammy Abraham និង Olivier Giroud ក្នុងក្រុមនេះស្រាប់ មានន័យថា Batshuayi គឺក្លាយជាជម្រើសទី៤នៅក្នុងក្រុមជម្រើសរបស់លោក Frank Lampard ៕

adverise with khmeread