ក្រុម Aston Villa គ្រោងចំណាយខ្ពស់បំផុតមិនធ្លាប់មាន ដើម្បីផ្ទេរខ្សែប្រយុទ្ធ Ollie Watkins របស់ក្លឹប Brentford

ក្លឹប Aston Villa គ្រោងនឹងដាក់សំណើខ្ពស់បំផុតមិនធ្លាប់មាន គឺអាចមានតម្លៃ៣៣លានផោនដើម្បីផ្ទេរខ្សែប្រយុទ្ធ Ollie Watkins របស់ក្លឹប Brentford  ។

ខ្សែប្រយុទ្ធរូបនេះបានចូលហ្វឹកហាត់ជាមួយក្រុម Brentford នៅក្របខណ្ឌ Championship កាលពីព្រឹកថ្ងៃអង្គារ ប៉ុន្តែមានការព្រមព្រៀងនឹងលក្ខខណ្ឌរួចហើយ គេរំពឹងថា កីឡាកររូបនេះនឹងធ្វើដំណើរមកទឹកដី Midlands ដើម្បីពិនិត្យសុខភាព។

គ្រូបង្វឹកក្រុម​ Aston Villa លោក Dean Smith ធ្លាប់បានដឹកនាំក្លឹប Brentford ពេលដែលពួកគេផ្ទេរកីឡាករ Ollie ពីក្លឹប Exeter មកកាលពីឆ្នាំ ២០១៧ ហើយលោកបានចាត់ទុកកីឡាកររូបនេះគឺជាគោលដៅផ្ទេរនៅពេលក្រុម Brentford ប្រកួតចាញ់ក្រុម Fulham នៅពេលប្រកួតផ្លេអហ្វចុងក្រោយ។

លោក Smith ចង់ចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធរូបនេះ ចាប់តាំងពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Wesley រងរបួសក្បាលជង្គង់ធ្ងន់ធ្ងរចំថ្ងៃបុណ្យណូអែល។

កាលពីរដូវកាលមុន Ollie បានកសាងខ្លួនជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅក្រៅក្របខណ្ឌ EPL ដោយរកបាន២៦គ្រាប់ ដើម្បីជួយក្រុម Brentford បញ្ចប់នៅលេខរៀងទី៣នៅក្របខណ្ឌបាល់ទាត់ទី២នេះ ។

ការចាកចេញរបស់កីឡាកររូបនេះក៏អាចផ្តល់ផលចំណេញច្រើនដល់ក្លឹប Brentford ផងដែរ ដោយសារតែពួកគេបានទិញកីឡាកររូបនេះត្រឹមតែ២លានផោនប៉ុណ្ណោះ៕

adverise with khmeread