adverise with khmeread C26dd1c4 f163 45f3 a29c 0d4b73371501

ព័ត៌មាន​បន្ថែម​ស្តីពី មកពី​ឆេង​ម៉េង​បើកឡាន​ចុះ​ទូកដ​ជ្រុល​ធ្លាក់​ទន្លេ​ស្លាប់​៧​នាក់​(​មាន​វីដេអូ​)

   កណ្តាល ៖ សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ដែល​មិនបាន​ព្រៀងទុក​បាន​ឆក់យក​ជីវិត​មនុស្ស​ក្មេង​ចាស់​៧​នាក់​នា​រាត្រី​ម៉ោង​៧​និង​១៥​នាទី​ថ្ងៃទី​០៣​មេសា​ឆ្នាំ​២០១៦​ក្រោយ​មកពី​សង្កត់​ផ្នូរ​ជីដូន​ជីតា​ឬ​ឆេង​ម៉េង​វិញ ដោយសារ​ការធ្វេសប្រហែស​របស់​អ្នកបើកបរ​រថយន្ត​។​

    ប៉ូលិស​និយាយថា  ក្នុងករណី​បើករថយន្ត​ធ្លាក់​ទូកដ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​០៧​នាក់​ប្រុស​០៥​នាក់ ស្រី​០២​នាក់ (​ក្នុងនោះ​ក្មេង​០៥​នាក់ )​កើតហេតុ​នៅ​ថ្ងៃទី​០៣​ខែមេសា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិតក្នុង​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល។​

     ប៉ូលិស​បន្តថា  ឈ្មោះ​សាក់​សារ៉ាក់​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរប​រៈ​ជាង​ឌី​ណា​ម៉ូ ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រែក​ហូ សង្កាត់​ព្រែក​ហូ ក្រុង​តាខ្មៅ ខេត្តកណ្ដាល បាន​បើកបរ​រថយន្ត​លុច​ស៊ី​ស  RX300 ពណ៍ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2F-9169​ធ្វើដំណើរ​ពី​សង្កត់​ផ្នូរ​នៅ​ផ្សារ​ព្រែក​តា​ជន ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ត្រឡប់ទៅផ្ទះ​វិញ មក​ឆ្លង​ដ​ព្រែក​អុងប៉ាង ត្រើយ​ខាងកើត​ទន្លេបាសាក់​ទៅ​ត្រើយ​ខាងលិច​ដោយ​នៅក្នុង​រថ​យន្ត​នោះ​មាន​គ្នា​១១​នាក់ (​ក្មេង​០៦​នាក់ )។​

     ប៉ូលិស​បន្តថា   ១-​ឈ្មោះ​វឿ​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ស្លាប់ ,២-​ឈ្មោះ​សឿន សុ​វណ្ណា​រី​ទ្ធ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​ស្លាប់​,៣-​ឈ្មោះ​គឿន សុ​វណ្ណា​រាជ ភេទ​ប្រុស អាយុ​៤​ឆ្នាំ​ស្លាប់​,៤-​ឈ្មោះ​រ៉ា​ក់ ឆៃ​ណា​រ៉ា ភេទ​ប្រុស អាយុ​១២​ឆ្នាំ​ស្លាប់​,៥-​ឈ្មោះ​វឿន គីម​ឡាង ភេទ​ស្រី អាយុ​១៣​ឆ្នាំ​ស្លាប់​,៦-​ឈ្មោះ​ចាន់ថន រចនា ភ​ទ​ស្រី អាយុ​៨​ឆ្នាំ​ស្លាប់​,៧-​ឈ្មោះ​ខន ឡេ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ស្លាប់​,៨-​ឈ្មោះ​ផ្លុំ ចាន់ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅរស់​,៩-​ឈ្មោះ​ខន ប្រាំង ភេទ​ស្រី អាយុ​២៨​ឆ្នាំ នៅរស់​,១០-​ឈ្មោះ​វឿន គីម​ហុង ភេទ​ស្រី អាយុ​៣​ឆ្នាំ​នៅរស់​។ អ្នក​ទាំង​១០​នាក់ រស់នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយគ្នា​។​

     មូលហេតុ​អ្នក​ទាំង​១១​នាក់ បានធ្វើ​ដំណើរ​ចេញពី​សង្ក​ក់​ផ្នូរ​នៅ ផ្សារ​ព្រែក​តា​ជន ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ដោយ​អ្នកបើកបរ​បាន​ផឹក​គ្រឿង ស្រវឹង​អស់ពីរ​កំប៉ុង ពេល​បើក​ចុះ​ទូកដរ​អុងប៉ាង ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល អ្នក​ដែល​នៅរស់​៣​នាក់​បាន​ចុះ​ពី​រថយន្ត បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បាន​បើករថយន្ត​ចុះទូក ដោយ​ជាន់​ហ្គែ​រ​ខ្លាំង​លើស​ល្បឿន​រថយន្ត​ក៍​ឡើងលើ​កំណល់​ធ្លាក់ទឹក​តែម្ដង ហើយ​អ្នកបើក​ក៏​ចេញ​តាម​ទ្វារ​ដោយ​កញ្ចក់​បើក​ស្រាប់​ក្រៅពីនោះ​ឈ្លក់ទឹក​ស្លាប់​ទាំងអស់​៧​នាក់​។ ចំពោះ​អ្នកបើកបរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​។​

     ក្នុងករណីនេះ​ត្រូវបាន​ម​ម​ត្ថ​កិច្ច​នគរបាល​-​អាវុធហត្ថ​-​មន្ត្រី​ភូមិ​ឃុំ​និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជួយ​អន្តរាគមន៍​យ៉ាង​ពេញទំហឹង​ប៉ុន្តែ​ហួសពេល​អស់​ទៅហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់