អ្នកដំណើរលើយន្តហោះថតទិដ្ឋភាពហោះបោះពួយចូលពពកផ្សែងភ្លើងឆេះព្រៃដ៏រន្ធត់នៅកាលីហ្វ័រញ៉ា

រូបភាពគួរឱ្យខ្លាចថតដោយអ្នកដំណើរយន្តហោះនៅរដ្ឋកាលីហ្វ័រញ៉ាបង្ហាញ ពួកគេកំពុងហោះហើរកាត់ពពកផ្សែងភ្លើងឆេះព្រៃក្រាស់ឃ្មឹគ ដែលកំពុងបន្តដុតរដ្ឋមួយនេះ។

អ្នកលេងបណ្ដាញសង្គម Twitter ឈ្មោះ Gabriela បានផ្តិតយករូបភាពពេលកំពុងហោះហើរលើយន្តហោះរបស់នាងដែលបានចុះចតនៅអាកាសយានដ្ឋាន LAX កាលពីថ្ងៃអាទិត្យ បង្ហាញផ្សែងពណ៌ប្រផេះ និងទឹកក្រូចពីក្រោមយន្តហោះនោះ។

រូបភាពស្រដៀងគ្នានេះដែរ ត្រូវបានថតដោយ Oliver Darcy របស់ទូរទស្សន៍ CNN កាលពីល្ងាចថ្ងៃអាទិត្យ ដែលបានហោះហើរពីទីក្រុង Fresno ទៅ ទីក្រុង Salt Lake។

ហើយអ្នកដំណើរលើយន្តហោះក៏អាចធំក្លិនផ្សែងពីភ្លើងឆេះព្រៃចូលមកក្នុងយន្តហោះនោះដែរ។

ភ្លើងឆេះព្រៃនេះដែរ បានដុតព្រៃប្រមាណ ១,៥លានម៉ែត្រការ៉េ ដោយបំផ្លាញផ្ទះសម្បែងជាង៣៣០០ខ្នង និងបណ្ដាលឱ្យមនុស្ស៨នាក់ស្លាប់៕


 

adverise with khmeread