ការសិក្សាមួយរកឃើញថា ការច្រៀងបញ្ចេញសូរស័ព្ទ Happy Birthday បញ្ចេញដំណក់ទឹកល្អិតៗយ៉ាងច្រើននៅបរិយាកាសជុំវិញ ជាហេតុបង្កការឆ្លងរាលដាលកូវីដ១៩យ៉ាងរហ័ស

ការសិក្សាមួយបានបង្ហាញថា ការច្រៀងអបអរខួបកំណើតអាចចម្លងរាលដាលជំងឺកូវីដ១៩តាមរយៈដំណក់ទឹកមាត់ដែលមានមេរោគ។

អ្នកស្រាវជ្រាវផ្នែកវត្ថុរាវល្អិតៗនៅសាកលវិទ្យាល័យ Lund នៃប្រទេសស៊ុយអែតបានសិក្សាពីបរិមាណភាគល្អិតដែលបានបញ្ចេញនៅពេលយើងច្រៀងនិងផលប៉ះពាល់ ដែលការច្រៀងមានទៅលើការរីករាលដាលនៃកូវីដ១៩។

ដើម្បីស្វែងយល់ថាតើភាគល្អិតនៃវីរុសត្រូវបានបញ្ចេញក្នុងបរិមាណប៉ុន្មាននៅពេលយើងច្រៀង អ្នកស្រាវជ្រាវបានឱ្យអ្នកច្រៀងមានសុខភាពល្អ ១២ នាក់និងមនុស្សពីរនាក់ដែលមានជំងឺកូវីដ១៩ច្រៀងចូលទៅក្នុងជីឡាវមួយ។

ការសិក្សាបានបង្ហាញថា ការច្រៀងបញ្ចេញសូរស័ព្ទដូចជា Happy Birthday បញ្ចេញនូវដំណក់ទឹកល្អិតៗយ៉ាងច្រើនទៅក្នុងបរិយាកាសជុំវិញ។

អ្នកស្រាវជ្រាវនិយាយថាប្រសិនបើអ្នកច្រៀងពាក់ម៉ាស់និងអនុវត្តការរក្សាគម្លាតឆ្ងាយពីគ្នានិងទីតាំងមានកន្លែងស្រូបខ្យល់ចេញចូលត្រឹមត្រូវ នោះហានិភ័យពីការច្រៀងអាចត្រូវបានកាត់បន្ថយ។

ទីភ្នាក់ងារសុខភាពជាតិអង់គ្លេស (NHS) បានផ្តល់អនុសាសន៍ឱ្យមនុស្សច្រៀង "Happy Birthday" ពីរដង​ ខណៈលាងដៃឱ្យស្អាត ព្រោះវាជាបរិមាណពេលវេលាសមល្មមដើម្បីធានាទប់ទល់និងកម្ចាត់មេរោគបានយ៉ាងច្រើន៕​ ប្រភព ៖ Daily Mail 

 

adverise with khmeread