យុវជនថៃម្នាក់ត្រូវដឹកទៅពេទ្យភ្លាមៗ ក្រោយដាក់គូទអង្គុយលើបង្គន់ភ្លាមត្រូវពស់ថ្លាន់ខាំអាប្អូនតូចភ្លែត

យុវជនថៃមួយរូបត្រូវដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ក្រោយពស់ថ្លាន់មួយក្បាលខាំលិង្គរបស់គាត់ ខណៈរូបគេទើបតែដាក់គូទអង្គុយលើបង្គន់។ 

Siraphop Masukarat អាយុ១៨ឆ្នាំ បានទៅបត់ជើងធំនៅបង្គន់កាលពីល្ងាចថ្ងៃអង្គារទី៨កញ្ញា នៅពេលយុវជននេះមានអារម្មណ៍ឈឺកេរម៉ែចែកឱ្យ។

យុវជនរូបនោះបានអើតមើលខាងក្រោមឃើញពស់ថ្លាន់ខាំក្បាលលិង្គរបស់ខ្លួន។ ភ្លាមនោះវាក៏ព្រលែងវិញ ហើយឈាមក៏ហូរដូចគេអារកមាន់។ 

Siraphop ស្រែកទាំងភ័យរន្ធត់ ខណៈរូបគេរត់ចេញក្រៅបង្គន់ ទាំងខោធ្លាក់នៅក្រោមក្បាលជង្គង់នៅខេត្តណុនថាបុរី ភាគកណ្តាលប្រទេសថៃ នៅឆ្ងាយពីភាគខាងជើងក្រុងបាងកកប្រមាណ ២១ គីឡូម៉ែត្រ។ 

ម្តាយជនរងគ្រោះបានលួងលោមកូនប្រុសគាត់ឱ្យត្រជាក់ចិត្ត មុនពេលអ្នកសង្គ្រោះដឹកទៅមន្ទីរពេទ្យបាងយ៉ៃនៅក្បែរនោះ ដើម្បីព្យាបាលប្រដាប់ភេទរបួសរបស់គាត់។ 

ក្រុមគ្រូពេទ្យបានដេរក្បាលលិង្គរបស់ Siraphop ចំនួន ៣ ថ្នេរ​និងលាងរបួសជាមួយនឹងទឹកអង់ទីប៊ីយូទិក ដើម្បីសម្លាប់បាក់តេរីពីចង្កូមពស់ ហើយក៏អនុញ្ញាតឱ្យរូបគេត្រឡប់មកផ្ទះវិញធម្មតា៕ ប្រភព ៖ Daily Mail 

 

adverise with khmeread