ត្រាំជាប់ឈ្មោះសម្រាប់បេក្ខជនរំពឹងទទួលបានពានរង្វាន់ណូបែលសន្តិភាពក្រោយជួយអ៊ីស្រាអែលនិងអារ៉ាប់រួមអេមីរ៉ាតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប់ឈ្មោះសម្រាប់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ សម្រាប់ការជួយសម្របសម្រួលសន្តិភាពរវាងអ៊ីស្រាអែល និងអារ៉ាប់រួម ហើយភ្លាមៗនោះគាត់ក៏បានបង្ហាញការអបអរសាទរដល់ខ្លួនឯងផងដែរតាមបណ្តាញសង្គម Twitter។

គាត់ត្រូវបានតែងតាំងដោយលោក  Christian Tybring-Gjedde ដែលជាសមាជិកអភិរក្សនិយមមួយរូបនៃសភាប្រទេសន័រវែស ដែលបានកោតសរសើរដល់លោកត្រាំចំពោះការរៀបចំកិច្ចព្រមព្រៀងមួយដែលក្នុងនោះប្រទេសអារ៉ាប់រួមអេមីរ៉ាត និងអ៊ីស្រាអែលបានយល់ព្រមបង្កើតទំនាក់ទំនងការទូត និងទំនាក់ទំនងពាណិជ្ជកម្ម ហើយអនុញ្ញាតឱ្យមានការធ្វើដំណើរដោយសេរីរវាងប្រទេសរបស់ពួកគេជាលើកដំបូង។

លោក Tybring-Gjedde គឺជាបុគ្គលមួយរូបដែលគេសង្ស័យថាជាជនអន្តោប្រវេសន៍ ដែលពីមុនបានតែងតាំងលោកត្រាំនៅឆ្នាំ២០១៨ សម្រាប់ការប្រជុំរបស់លោកជាមួយលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី។ លោកត្រាំបានចាញ់ ហើយពានរង្វាន់មួយនេះបានទៅលើលោកស្រី Nadia Murad ដែលជាជនជាតិ Yazidi ដែលរស់រានមានជីវិតពីក្រុម ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយឥឡូវនេះកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងអំពើហិង្សាផ្លូវភេទនៅក្នុងសង្គ្រាម៕ ប្រភព ៖ Daily Mail 

adverise with khmeread