adverise with khmeread 4b0801bd 552f 455d acf5 0fd539ab0299

បើក​ម៉ូតូ​បុក​រថយន្ត​ច្នៃ​ស្លាប់​ខ្លួនឯង​

     ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​កាលពី​ថ្ងៃទី​02​មេសា​ឆ្នាំ​2016​ម៉ោង​ប្រហែល​7​និង​30​នាទី យប់​រវាង​ម៉ូតូ និង រថយន្ត​ច្នៃ​លើផ្លូវ​ជាតិ​លេខ​7 ស្ថិតនៅ​ភូមិ​ពោធិ​ស្រុក​ឃុំ​កោង​កាង​ស្រុក​ពញាក្រែក បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់​។​

     ប៉ូលិស​និយាយថា  រថយន្ត​កែច្នៃ​ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ អ្នកបើកបរ មិន​ស្កាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​គេចខ្លួន  បង្ក​ជាមួយ​ម៉ូតូ​ម៉ាក​C125​ស៊េរី​2008 ពណ៌​ខ្មៅ  គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ ម៉ាង ចិត្ត ប្រុស អាយុ​23​ឆ្នាំ រស់នៅ​ភូមិ​អូរ​ព្រិច​​ឃុំកក់ ស្រុកពញាក្រែក ស្លាប់ និង​កន្លែងកើតហេតុ​។​

     ករណី​ខាងលើនេះ សមត្ថកិច្ច​ប៉ូលិស​ស្រុក បាន​ចាត់ការ​តាម​និតិ​វិធី និង ប្រគល់​សាកសព ជូនទៅ​គ្រួសារ​ជន​គ្រោះ​ចាត់ចែង​តាម​ប្រពៃណី​។ បើតាម​ការសន្និដ្ឋាន​អ្នកបើកបរ ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​គូទ​រថយន្ត​កែច្នៃ​ពីក្រោយ​ពេញទំហឹង​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់