យន្តហោះចម្បាំងចិនហោះកៀកៗតៃវ៉ាន់ ក្រោយកោះនេះបាញ់សាកល្បងមីស៊ីល

យន្ដហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនជាច្រើនគ្រឿងបានហោះសំដៅទៅភាគនិរតីនៃកោះតៃវ៉ាន់កាលពីថ្ងៃពុធទី៩កញ្ញា នេះបើយោងតាមក្រសួងការពារជាតិរបស់ខ្លួន ភ្លាមៗបន្ទាប់ពីកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះបានចាប់ផ្តើមសាកល្បងមីស៊ីលជាបន្តបន្ទាប់។

ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះចម្បាំងប្រភេទ Su-30 និង J-10 ជាច្រើនបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) ភាគនិរតីរបស់កោះតៃវ៉ាន់ មុនពេលដែលយន្តហោះចម្បាំងរបស់តៃវ៉ាន់បានហោះដេញចេញឆ្ងាយ។

ក្រសួងនេះបាននិយាយថា យន្ដហោះចម្បាំងងកងទ័ពរំដោះប្រជាជនបានចូលទៅក្នុង "តំបន់ឆ្លើយតប នៅភាគនិរតីនៃ ADIZ របស់យើង" នៅពេលព្រឹក មានន័យថាយោធារបស់កោះនេះត្រូវចេញឆ្លើយតបនឹងស្ថានភាពនេះ។

"អ្វីដែលចិនកុម្មុយនីស្តបានធ្វើ មិនមែនជាឯកតោភាគីប៉ុណ្ណោះទេ ថែមទាំងរំលោភយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទៀតផង។ ចំពោះបញ្ហានេះយើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ពួកគេ" ។

កងទ័ពអាកាសតៃវ៉ាន់បានឃ្លាំមើលយ៉ាងជិតស្និទ្ធនូវយន្ដហោះកងទ័ពរំដោះប្រជាជន ហើយបានដេញពួកគេចេញពីតំបន់ ADIZ ដោយបន្ថែមថា "សាធារណជនតៃវ៉ាន់គួរតែធានាថាយោធាយើងអាចឆ្លើយតបនឹងឧបទ្ទវហេតុបែបនេះនិងការពារកោះនេះបាន"៕ ប្រភព ៖ South China Morning Post

adverise with khmeread