អ្នកនៅ California ក្រោកឡើងភ្ញាក់ផ្អើល មើលទៅមេឃស្មានតែកំពុងស្ថិតនៅភពអង្គារ

អ្នករស់នៅតំបន់ឆ្នេរនៅរដ្ឋ California ក្រោកពីគេងមកកាលពីថ្ងៃពុធឃើញទេសភាពផ្ទៃមេឃរបស់ពួកគេដូចស្ថិតនៅភពព្រះអង្គារ។

ផ្ទៃមេឃពណ៌ទឹកក្រូច និងកន្លែងខ្លះក្រហមបានគ្របដណ្ដប់ពាសពេញទីក្រុង San Francisco, Oakland និង Berkeley ហើយភ្លៀងផេះបានស្រោចពេញរដ្ឋមួយនេះដោយសារភ្លើងឆេះព្រៃ។

ពិធីករឧតុនិយមរបស់ទូរទស្សន៍ CNN លោក Judson Jones បាននិយាយថា "នៅពេលផ្សែង និងផេះកាន់តែក្រាស់កៀកនឹងកន្លែងភ្លើងឆេះព្រៃ វាអាចបាំងពន្លឺព្រះអាទិត្យទាំងស្រុង ហើយធ្វើឱ្យផ្ទៃមេឃមើលទៅដូចពេលយប់"៕


 

adverise with khmeread