147f9e9a 94b3 4f6f 9a82 97dfbddf1d1a

ជនពាល​ចាប់រំលោភ​កុមារី​អាយុ​៧​ឆ្នាំ​បានសម្រេច​ហើយ​រត់​បាត់​

   បាត់ដំបង ៖ មាន​ករណី​រំលោភ​សេពសន្ថវ​:​មួយ​លើក​បង្កដោយ​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃទី​២ ​មេសា ​ឆ្នាំ​២០១៦​ ម៉ោង​១​រសៀល​នៅ​ចំណុច​ក្រុម​៣ ​ភូមិ​តា​ង៉ែ​ន​ ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្តបាត់ដំបង ហើយ​រត់​បាត់​។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​ជួ​ម ចាន់ថន​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ក្រុម​១ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​ឈ្មោះ​ ម​.​ស​.​ន​.​ភេទ​ស្រី​​អាយុ​៧​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​នៅលើផ្ទះ​ពេល​ម្តាយ​ជនរងគ្រោះ​មិន​នៅផ្ទះ​។​

     ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​រត់គេចខ្លួន ចំណែក​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ឃុំ​។​ក្នុងករណីនេះ​ប៉ូលិស​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​សុំ​ដីកាចាប់ខ្លួន​ជនពាល​មក​ផ្តន្ទាទោស៕

មតិយោបល់