អ្នកវិទ្យាសាស្ត្រវែលថាសំបកក្តាមប្រហែលផ្ទុកសារធាតុគីមីម្យ៉ាងអាចសម្លាប់មេរោគកូរ៉ូណាបាន និងអាចប្រើដើម្បីការពារបុគ្គលិកពេទ្យ

ក្រុមអ្នកវិទ្យាសាស្ត្រវែលបាននិយាយថា សំបកក្តាមអាចត្រូវបានប្រើដើម្បីការពារបុគ្គលិកពេទ្យអង់គ្លេសពីមេរោគកូរ៉ូណាតាមរយៈការសម្លាប់មេរោគលើឧបករណ៍វេជ្ជសាស្ត្រ។

គេសង្ឃឹមថាថ្នាំកូតមួយដែលមានលក្ខណៈសម្បត្តិ "បំផ្លាញវីរុស" ដែលអាចប្រើប្រាស់បានយូរអាចត្រូវបានផលិតចេញពីសារធាតុ Chitosan ដែលជាសារធាតុគីមីរកឃើញនៅក្នុងសំបកក្ដាម។

គេកំពុងអភិវឌ្ឍវានៅភាគខាងជើងប្រទេសវែលដោយក្រុមហ៊ុន Pennotec និងគីមីវិទ្យានៅសាកលវិទ្យាល័យ Bangor ។

ពួកគេសង្ឃឹមថាវាអាចប្រើនៅលើឧបករណ៍ការពារដើម្បីបញ្ឈប់ការរីករាលដាលមេរោគកូវីដ១៩៕


 

adverise with khmeread