តារាកំប្លែង យាយ យ៉យ ធ្លាយពត៌មានជួបកំលោះសង្ហាវ័យក្មេង២រូប

ភ្នំពេញ៖មិនអាសូរដើមទ្រូងនាយ ព្រែក ដែលជាកូនពៅបណ្ដូលចិត្តតែមួយ កាលពីពេលថ្មីៗនេះយាយ យ៉យ បានស្ងាត់ទៅជួបកំលោះសង្ហា២នាក់ផ្អើលពេញក្រុមហ៊ុនស៊ីស៊ីធម្មជាតិតែម្ដង។
ការស្កាត់ទៅជួបកំលោះសង្ហា២នាក់មិនខ្វល់២រូបផ្អើលពេញក្រុមហ៊ុន ស៊ីស៊ីធម្មជាតិរបស់ យាយយ៉យ នេះដែរមិនមែនក្នុងន័យស្នេហានោះទេគឺ យាយយ៉យ ទៅជួបលោកអគ្គនាយក សៀង វណ្ឌី និងកំលោះសង្ហា Jik ដើម្បីចូលរួមក្នុងកម្មវិធីឡាយចាប់រង្វាន់របស់ក្រុមហ៊ុន ស៊ីស៊ីធម្មជាតិ (CC Natural) ។


ការបង្ហាញវត្តមានឡាយចាប់រង្វាន់របស់ក្រុមហ៊ុន ស៊ីស៊ីធម្មជាតិ (CC Natural) នេះដែរយាយ យ៉យ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានជួបជាមួយបង Fiber និងDJ Jik ។


បន្ថែមពីនេះ យាយ យ៉យ បានមានប្រសាសន៍ថា ថ្នាំដុសធ្មេញរបស់ក្រុមហ៊ុនស៊ីស៊ីធម្មជាតិគឺជាឱសថបូរាណជួយបំបាត់មាត់ស្អុយ បាត់ស្រៀវធ្មេញ បំបាត់ឈាមអញ្ចាញធ្មេញបំបាត់ធ្មេញខ្មៅ និងលឿងជួយឲ្យធ្មេញសស្អាតបានឆាប់រហ័ស ជួយឲ្យធ្មេញរឹងមាំមិនពុក អញ្ចាញធ្មេញមានសុខភាពល្អ ប្រើតែមួយដងប៉ុណ្ណោះបានផលភ្លាមៗតែម្ដង។


ជាមួយគ្នានេះដែរលោក សៀង វណ្ឌី ដែលជាអគ្គនាយកក្រុមហ៊ុន Seang Vandy cosmetic co.,Ltd បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅថ្មីៗនេះខាងមុខនេះក្រុមហ៊ុនរបស់លោក មានការចាប់ឆ្នោតដើម្បីស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ម៉ូតូ ចិញ្ចៀនមាស និងលុយដោយខាងក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតរៀងរាល់មួយសប្ដាហ៍ម្ដងដោយបានអញ្ជើញអ្នកមីង យ៉យ ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។

 

adverise with khmeread