Real Madrid ត្រៀមទទួលយកតម្លៃ២២លានផោនដើម្បីផ្ទែរកីឡាករ Gareth Bale

ក្លឹប Real Madrid នឹងអនុញ្ញាតឲ្យកីឡាករ Gareth Bale ចាកចេញដោយត្រៀមទទួលយកត្រឹម២២លានផោនប៉ុណ្ណោះ ខណៈក្លឹបនេះបន្តជម្រុះចោលកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់។

តាមព័ត៌មានថា Bale ចង់ចាកចេញពីក្លឹបយក្សអេស្ប៉ាញនេះ ប៉ុន្តែក្លឹបនេះនៅមានភាពស្ទាក់ស្ទើរមិនចង់ចំណាយប្រាក់ឈ្នួលរយៈពេលពីរឆ្នាំនៅសល់នៅក្នុងកិច្ចសន្យារបស់ Bale ដែលមានទឹកប្រាក់សរុប ៣០,២លានផោននោះទេ។

ថ្មីៗនេះ​ Bale បានអះអាងថា ក្លឹប Real Madrid បានបង្កការលំបាកដល់ខ្លួនក្នុងការចាកចេញពីក្លឹបនេះ។ ប៉ុន្តែនៅពេលនេះមានសេចក្តីរាយការណ៍នៅអេស្ប៉ាញថា ក្លឹប Real នឹងអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញ ប្រសិនបើមានក្លឹបណាមួយហ៊ានផ្តល់សំណើ២២លានផោន ។

គ្រូបង្វឹកក្លឹប Real ​Madrid លោក Zinedine Zidane មិនចង់ឲ្យ Bale នៅក្នុងក្លឹបនេះបន្តទៀតទេ ប៉ុន្តែក្រុមប្រឹក្សានាយកនឹងអនុញ្ញាតឲ្យចាកចេញ ប្រសិនបើទទួលបានប្រាក់ចំណួលខ្លះ។

លោក Zidance នឹងជួបជាមួយកីឡាករវ័យ៣១ឆ្នាំរូបនេះ នៅសប្តាហ៍នេះ ដើម្បីសម្រេចពីជំហានបន្ទាប់៕

adverise with khmeread