David Alaba ចង់ចាកចេញពីក្លឹប Bayern Munich

កីឡាករ David Alaba នៅមិនទាន់ទទួលយកកិច្ចសន្យាថ្មីជាមួយក្លឹប Bayern Munich នៅឡើយទេ ហើយចង់ចាកចេញនៅរដូវកាលទិញដូរនេះ ដូច្នេះក្លឹបនឹងទទួលបានតម្លៃខ្លួនផ្ទេររបស់កីឡាកររូបនេះ។

Alaba នៅសលកិច្ចសន្យាលេងមួយឆ្នាំទៀតក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនជាមួយក្លឹបនេះ ប៉ុន្តែនឹងអាចចាកចេញដោយឥតតម្លៃខ្លួនផ្ទេរនៅរដូវក្តៅឆ្នាំក្រោយ។ កីឡាករវ័យ២៨ឆ្នាំរូបនេះចង់ធ្វើឲ្យប្រាកដថា ក្លឹប Bayern នឹងទទួលយកតម្លៃខ្លួនផ្ទេរ ប្រសិនបើពួកគេអាចកែប្រែលក្ខខណ្ឌប្រសើរជាងមុន។

ក្លឹប Man Utd និង Chelsea កន្លងមកត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរខ្សែការពារសញ្ជាតិអូទ្រីសរូបនេះ ដែលបានលេង៤០លើកសម្រាប់ក្រុម Bayern កាលពីរដូវកាលមុន ជាយុទ្ធនាការដែលក្រុមនេះលើកពានជើងឯកក្របខណ្ឌ CL។

តាមសេចក្តីរាយការណ៍នៅអាល្លឺម៉ង់បានឲ្យដឹងថា ជំនួយការរបស់ Alaba  បានចរចាអំពីកិច្ចសន្យានៅទីក្រុងលីស្បោន ជាមួយថ្នាក់ដឹកនាំរបស់ក្លឹប Bayern និងផ្តល់ប្រាក់ ១៣,៥លានផោនក្នុងមួយឆ្នាំ ស្មើនឹង ២៦០.០០០ផោនក្នុងមួយសប្តាហ៍។ គេជឿថា ភាគីទាំងពីរនៅមិនទាន់សម្រេចពីអនាគតរបស់​ Alaba ដែលចង់ក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់នៅក្លឹបនេះ ដូចជាកីឡាករ Robert Lewandowski និងកីឡាករ Thomas Muller ដែរ៕

adverise with khmeread