លោក Jurgen Klopp: ក្រុម Liverpool មិនអាចប្រជែងនឹងការចំណាយច្រើនរបស់ Man City និង Chelsea ទេ

គ្រូបង្វឹកក្លឹប Liverpool លោក Jurgen Klopp បានបង្ហាញចំណាប់អារម្មណ៍ចំពោះការចំណាយច្រើនរបស់ក្លឹប Chelsea និង Man City ។ គ្រូបង្វឹករូបនេះបានបន្ថែមកីឡាករថ្មីតែម្នាក់គត់គឺកីឡាករ Kostas Tsimikas មកពីក្លឹប Olympiacos ក្នុងតម្លៃ ១១,២៥លានផោនក្នុងក្រុមជម្រើសដំបូងរបស់លោកដែលបានលើកពានជើងឯក​ EPL កាលពីរដូវកាលមុន ។

លោក Klopp បានថ្លៃងក្នុងបទសម្ភាសថា "នៅពេលនេះ យើងស្ថិតក្នុងស្ថានភាពមួយដែលមានភាពមិនច្បាស់លាស់"។ លោកបន្តថា "សម្រាប់ក្លឹបមួយចំនួន វាហាក់ដូចជាមិនសូវសំខាន់ទេថា តើអនាគតស្ថិតក្នុងភាពមិនច្បាស់លាស់ប៉ុណ្ណានោះ។ យើងគឺជាក្លឹបមួយខុសពីគេ"។

ក្លឹប Chelsea បាននាំយកកីឡាករ Timo Werner ដែលក្លឹប Liverpool ធ្លាប់តាមប្រមាញ់កន្លងមកមុនពេលមានវិបត្តិវីរុសកូរ៉ូណាហើយកីឡាករ Kai Havertzុ, Thiago Silva, Ben Chilwell និង Hakim Ziyech សរុបចំណាយអស់ជាង ២០០លានផោន។

ចំណែកក្លឹប Manr City បានសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Nathan Ake និងកីឡាករ Ferran Torres​ និងខ្សែការពារម្នាក់ទៀត។ លោក Klopp បាន និយាយថា ក្លឹប Liverpool ត្រូវតែប្រយ័ត្នប្រយែង។

លោក Klopp​ បន្តថា "យើងឡើងដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League ពីរឆ្នាំកន្លងទៅ។ យើងលើកពាននេះកាលពីឆ្នាំទៅ។ យើងក្លាយជាក្រុមជើងឯកក្របខណ្ឌ Champions League កាលពីរដូវកាលមុនជាមួយនឹងអ្វីដែលយើងមានសព្វថ្ងៃនេះ"៕

adverise with khmeread