ឥណ្ឌានិងចិនបាញ់ព្រមានដាក់គ្នាជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំនៅព្រំដែនជម្លោះ

ភាពតានតឹងនៅតាមបណ្តោយព្រំដែនរវាងចិននិងឥណ្ឌាដែលមានជម្លោះហាក់ដូចជាកាន់តែអាក្រក់ទៅៗ ពោលគឺបីខែបន្ទាប់ពីការប្រឈមមុខដាក់គ្នាដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

មហាអំណាចយក្សអាស៊ីទាំងពីរនេះបានចោទប្រកាន់គ្នាទៅវិញទៅមកនៅសប្តាហ៍នេះ ពីការបញ្ជូនទាហានទៅទឹកដីរបស់ប្រទេសម្ខាងទៀត និងបានបាញ់ព្រមានជាលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំ ដោយនាំឱ្យមានការបារម្ភអំពីការផ្ទុះជម្លោះយោធាទ្រង់ទ្រាយធំ។

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរត្រូវគេរំពឹងថា នឹងពិភាក្សាអំពីជម្លោះដ៏មមាញឹកនៅក្នុងទីក្រុងមូស្គូនៅថ្ងៃព្រហស្បតិ៍នេះ នៅខាងក្រៅកិច្ចប្រជុំសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់៕ ប្រភព ៖ Daily Mail 

adverise with khmeread