សពលោកយាយអាយុ៧៣ឆ្នាំវង្វេងបាត់ការចងចាំដេកស្លាប់នៅក្រោមដើមអាកាស្យា

កោះកុង ៖ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពលោកយាយម្នាក់ នៅសល់តែគ្រោងឆ្អឹងនៅចំណុចក្រោមដើមអាកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី​ ១០​ ខែ​ កញ្ញា​ ឆ្នាំ​  ២០២០​ វេលាម៉ោង ១១ព្រឹក។

ប៉ូលិសនិយាយថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ កម្លាំងប៉ូលិសការិយាល័យ​ជំនាញ​ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក​មណ្ឌលសីមា​ ចុះទៅត្រួត​សព​បានឱ្យដឹងថា សពរងគ្រោះឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ ៧៣ ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ នេះបើតាមការបំភ្លឺ ពីកូនរបស់ជនរងគ្រោះ ដោយផ្អែកលើសម្លៀកបំពាក់ នៅសាកសពជនរងគ្រោះ ដូច​ទៅ​ថ្ងៃ​ដែល​បាន​បាត់ខ្លួន​។ វត្ថុតាងបន្សល់ជាប់នឹងខ្លួនមួយចំនួនបានប្រគល់ជូនក្រុមគ្រួសារវិញ។

បច្ចុប្បន្ន​ សពរងគ្រោះ​ បាន​ប្រគល់​ជូន​សាច់ញាតិ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread