រថយន្តបើកបុកជាមួយម៉ូតូរបួសធ្ងន់យុវជនម្នាក់នៅស្រុកត្រាំកក់

តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នាកើតឡើង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតលើផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវបណ្តាលឱ្យយុវជនម្នាក់របួសធ្ងន់។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តមួយគ្រឿងម៉ាកនីសាន់ ប្រភេទបែនធុនធំ ពណ៌ស្វាយពាក់ស្លាកលេខ ចង្កូតស្តាំ TK-0197 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង។ លុះបើកបរ មកដល់ចំណុចខាងលើ ក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត C110 ស៊េរី ឆ្នាំ2019 ពណ៌ខៀវ-ស ពាក់ផ្លាកលេខ តាកែវ 1W-8328 បើកបរដោយឈ្មោះ ស៊ុ សុខ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវបណ្តាលឱ្យ រងរបួសធ្ងន់ ដែលបើកបរមកពីទិសខាងត្បូង។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

ករណីនេះសមត្ថកិច្ចជំនាញ បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។ ឯវត្ថុតាងរថយន្ត និងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ដោះស្រាយពេលក្រោយ៕


 

adverise with khmeread