Bcba4ed5 0685 492d b999 c61d4ea73f9e

ឆក់​២០០​ដង​ចាប់ខ្លួន​៩​នាក់​និង​លក់​គ្រឿងញៀន​ឃាត់​១២​នាក់​

    ភ្នំពេញ ៖ ចោរឆក់​៩​នាក់​ដែល​បាន​អះអាងថា​ធ្លាប់​ឆក់​ក្នុង​រាជធានី​ភ្នំពេញ​ប្រមាណ​២០០​ដង​និង ក្រុម​ជួញដូរ​និង​ប្រើប្រាស់​ប្រាស់​គ្រឿងញៀន​១២​នាក់​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ក្នុង​ថ្ងៃទី​៣​និង​ទី​៤ ខែមេសា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​១២​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់​រយៈពេល​ជា​យូរ​មកហើយ ត្រូវបាន​បង្ក្រាប កាលពី ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ នៅលើ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​២  សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​កមលាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

    ក្នុងការ​បង្ក្រាប​នោះដែរ​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដកហូត​ថ្នាំញៀន​ជាក់​សែ្ត​ង​បាន​ចំនួន​១០​កញ្ចប់ និង​ដប​ជក់​ថ្នាំ​មួយចំនួន និង​បាន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍ ទី​០២ ខែមេសា ឆ្នាំ​២០១៦។​

    ចំណែក​ក្រុមចោរឆក់​ចំនួន​៩​នាក់​ដែល​អះអាងថា​ធ្លាប់​ឆក់​ចំនួន​២០០​ដង ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​បុក (Facebook) ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣ ខែមេសា ឆ្នាំ​២០១៦ បន្ទាប់ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ឈានទៅដល់​ការកំណត់​មុខសញ្ញា​បាន និង​បាន​ផ្សព្វផ្សាយ​ដល់​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២​ឲ្យ​ឃ្លាំមើល​និង​តាម​ចាប់​មុខសញ្ញា​ចោរឆក់​ទាំងនោះ ដែល​កន្លងមក​។​

     មន្ត្រី​អាវុធហត្ថ​បន្តថា ក្រុម​នេះ​បានធ្វើ​សកម្មភាព​ឆក់​ជា​ហូរហែ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រហូតមកដល់​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៦ ទើប​អាវុធហត្ថ​ខណ្ឌចំការមន​បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​នោះបាន​ចំនួន ៤​នាក់ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន ពី​នារី​ម្នាក់​នៅ​ចំណុច​ក្រោយ​ព្រះបរមរាជវាំង ។ ក្រោយមក​កម្លាំង​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​តាម​ចាប់​បក្ខពួក​ជនសង្ស័យ​បាន​ចំនួន​៥​នាក់​បន្ថែមទៀត​។​

     តាម​ចម្លើយសារភាព​របស់​ក្រុមចោរឆក់​ទាំង​៩​នាក់​បាន​សារភាពថា ក្រុម​ពួកគេ​មាន​គ្នា​ជាង​១០​នាក់ ក្នុងនោះ​មាន​អ្នកខ្លះ​បាន​ចូលរួម​ឆក់​ជាង​២០០​ដង ខ្លះ​ជាង​៦០​ដង ឯ​ខ្លះទៀត​ច្រើនពេក​ចាំ​មិន​អស់ ដោយ​ភាគច្រើន​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​នៅក្នុង​ខណ្ឌដូនពេញ ចំការ មន ៧​មករា និង​ទួលគោក ។ ក្នុងនោះ​ចំណុច​ដែរ​ពួកគេ​ចាំ​ច្បាស់​មានដូចជា​៖ នៅ​ចំណុច​ក្រោយ​ព្រះបរមរាជវាំង​, ឃ្លាំង​រំសេវ​,  ក្បែរ​អង់​តែ​ន​ទូរទស្សន៍​ជាតិ​, កោះ​ពេជ្រ​, ក្តាន់​ពីរ​, ផ្សារកណ្តាល​, សាលា​ស៊ីសុវត្ថិ​, ផ្លូវ​កម្ពុជា​ក្រោម និង​មាន​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន​រាប់មិនអស់​នៅ​ទីក្រុង​ភ្នំពេញ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់