លោក Luis van Gaal បង្ហាញចម្ងល់ថា តើ Memphis Depay អាចសម្របខ្លួន ជាមួយក្រុម Barcelona របៀបណា

អតីតគ្រូបង្វឹកក្លឹប Man Utd លោក Louis van Gaal បានសួរនាំថា តើកីឡាករ Memphis Depay នឹងទទួលបានជោគជ័យជាមួយនឹងក្លឹប Barcelona ដែរឬយ៉ាងណា។ លោក van Gaal ធ្លាប់បានបង្វឹកកីឡាកររូបនេះនៅពហុកីឡាដ្ឋាន Old Trafford ។

Depay បានទទួលយកលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹបយក្សនៅក្របខណ្ឌ La Liga នេះហើយគ្រោងនិងចរចាលើតម្លៃផ្ទេរ ដែលពេលនេះកំពុងតែធ្វើឡើងរវាងក្លឹបទាំងពីរ។

ប៉ុន្តែលោក Van Gaal ដែលបានចុះកិច្ចព្រមព្រៀងផ្ទេរ Depay ក្នុងតម្លៃ ២៥លានផោនកាលពីឆ្នាំ ២០១៥ នោះមានការបារម្ភថា កីឡាករវ័យ២៦ឆ្នាំរូបនេះប្រហែលជាពិបាកសម្របខ្លួនជាមួយនឹងវប្បធម៌ថ្មីនិងក្រុមថ្មីនេះ។

នៅពេលសួរនាំថា តើខ្សែប្រយុទ្ធក្លឹប Lyon រូបនេះអាចទទួលបានជោគជ័យជាមួយនឹងក្លឹប Barca ដែរឬទេ? លោក van Gaal បាននិយាយថា "Depay គឺជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសនៅពេលកីឡាកររូបនេះមានសិទ្ធិលេងដោយសេរី"។

លោកបន្តថា "ប៉ុន្តែយើងត្រូវតែពិចារណាសម្របខ្លួនទៅនឹងវប្បធម៌ថ្មីនិងក្រុមថ្មី។ ឆ្នាំដំបូងតែងតែមានការលំបាក"៕

adverise with khmeread