Chelsea បដិសេធសំណើដោះដូកីឡាករ N’Golo Kante ជាមួយក្លឹប Inter Milan

ក្លឹបតោខៀវ Chelsea បានច្រានចោលសំណើពីក្លឹប Inter Milan ដើម្បីផ្ទេរកីឡាករ N'Golo Kante នឹងកីឡាករ Christian Eriksen និងកីឡាករ Marcelo Brozovic ។

ក្លឹប​ Inter ចង់បាន Kante មកលេងនៅតំបន់បម្រើនៅរដូវកាលនេះ ហើយបានកំណត់កីឡាករសញ្ជាតិបារាំងវ័យ២៨ឆ្នាំរូបនេះគឺជាគោលដៅផ្ទេរចម្បងរបស់ខ្លួន។ ទោះបីជាយ៉ាងណា ក្លឹប Chelsea សុខចិត្តលក់កីឡាករ Jorginho ជាជាងលក់ Kante ហើយគ្មានចំណាប់អារម្មណ៍លើកីឡករ Eriksen និង Marcelo  នោះទេ។

ការចំណាយរបស់ក្លឹប Inter មានកំណត់ ហើយនឹងដាក់សំណើផ្ទេរត្រូវតែគួរសមបន្តិច ខណៈពួកគេត្រៀមកម្រិតទំហំក្រុមជម្រើសដំបូង។

ក្លឹប Chelsea មានខ្សែបម្រើច្រើន ប៉ុន្តែចង់បន្ថែមកីឡាករវ័យក្មេងម្នាក់ទៀត ស្របពេលដែលកីឡាករ Declan Rice របស់ក្លឹប West Ham និង Boubakary Soumare របស់ក្លឹប Lille ស្ថិតក្នុងចំណោមកីឡាករដែលលោក Frank Lampard ចាប់អារម្មណ៍ខ្លាំងបំផុត៕

adverise with khmeread