គន្លឹះ ៥ យ៉ាងជួយរក្សាការពារសុខភាពក្រលៀនរបស់លោកអ្នកតាមបែបធម្មជាតិ

ក្រលៀនរបស់លោកអ្នកធ្វើការងារធ្ងន់ធ្ងរណាស់ ហើយវាស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកអ្នក។ ហើយនេះជាអ្វីដែលលោកអ្នកអាចធ្វើបានដើម្បីថែរក្សាវាឱ្យមានសុខភាពល្អ។ 

ផឹកទឹកឱ្យបានគ្រប់គ្រាន់ កុំញ៉ាំអាហារកំប៉ុងកែច្នៃ ឈប់ជក់បារី និងរឹតត្បិតការផឹកភេសជ្ជៈផ្អែមមានជាតិហ្គាស ពោលកុំផឹកលើសពី ២៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ 

ចៀសវាងអាហារមានប្រូតេអ៊ីនខ្ពស់ និងកុំផឹកស្រាបៀរច្រើនហួសប្រមាណ។ ការរក្សាទម្ងន់ឱ្យថេរ និងការគ្រប់គ្រងកម្រិតជាតិស្ករនិងកូឡេស្តេរ៉ុលក្នុងឈាមគឺជារឿងសំខាន់ណាស់។ 

អាហារដូចជា​សណ្តែកសៀង បន្លែស្លឹកបៃតង និងផ្លែប៊្លូបឺរី គឺល្អបំផុតសម្រាប់សុខភាពក្រលៀនរបស់លោកអ្នក។ 

* សង្ខេបរបៀបថែរក្សាសុខភាពក្រលៀន ៖ 
- រក្សារាងកាយឱ្យមានជាតិទឹកគ្រប់គ្រាន់
- កាត់បន្ថយភេសជ្ជៈផ្អែមមានជាតិហ្គាស
- កុំបរិភោគអាហារកំប៉ុងកែច្នៃ
- កុំជក់បារី
- ទទួលទានសណ្តែកសៀង បន្លែស្លឹកបៃតង និងផ្លែប៊្លូបឺរី៕​

adverise with khmeread