adverise with khmeread 1

Anthony Martial មិន​ត្រឹមតែ​រក​បី​ពី​ន្ទុ​ឱ្យ​ក្រុម​ទេ​ប៉ុន្តែ​ក៏​បំបែក​កំណត់ត្រា​ឱ្យ​ក្លឹប​ដែរ​

​    ​ក្រុម​បិសាច​ក្រហម Manchester United ប្រហែលជា​ត្រូវបាន​រិះគន់​ចំពោះ​ចំនួន​គ្រាប់​បាល់​ដែល​រកបាន​នៅ​ទឹកដី Old Trafford ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​កំណត់ត្រា​ថ្មី​កាលពី​ម្សិលមិញ​។​

​    ​បិសាច​ក្រហម​ប្រហែលជា​មិនសូវ​រក​គ្រាប់​បាល់​ច្រើន​នោះទេ​នៅក្នុង​ផ្ទះ​ក្នុង​រដូវ​កាល​នេះ​មុន​ការប្រកួត​ម្សិលមិញ ដោយ​ស៊ុត​បានតែ ១៩ គ្រាប់ ប៉ុន្តែ​បន្ទាប់ពី​បំប៉ោង​សំណាញ់ Everton មួយ​គ្រាប់​ម្សិលមិញ ពួកគេ​ក្លាយជា​ក្រុម​ដំបូង​គេ​ក្នុង​ក្របខ័ណ្ឌ Premier League ដែល​រកបាន ១០០០ គ្រាប់​នៅក្នុង​ទឹកដី​ខ្លួនឯង​។​

​    ​ក្រុម​អ្នកគាំទ្រ Manchester United គួរតែ​អរគុណ​កីឡាករ Anthony Martial ដែល​ស៊ុត​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម​ដើម្បី​បន្ត​ក្តីសង្ឃឹម​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ និង​ជួយ​បង្កើត​កំណត់ត្រា​ឱ្យ​ក្លឹប​។​

​    ​បើ​និយាយ​ពី​ការ​ស៊ុត​បញ្ចូល​ទី ក្រុម​បិសាច​ក្រហម​គឺ​នាំមុខគេ ខណៈ​គូប្រជែង​ដែល​តាម​ពីក្រោយ​នោះ​គឺ​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ចាញ់​បិសាច​ក្រហម ៨៥ គ្រាប់ និង​ក្រុម​តោ​ខៀវ Chelsea ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​បី​ដែលមាន ៨៩៥ គ្រាប់​៕

 
Manchester United vs Everton Highlights

Manchester United vs Everton Highlights Super Highlights Pinnacle Highlights

Posted by Super Highlights on Sunday, April 3, 2016

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់