ចិនតេស្តអាវុធថ្មីៗក្បែរព្រំដែនជម្លោះជាមួយឥណ្ឌា

ចិនកំពុងដាក់ពង្រាយបច្ចេកវិជ្ជាកំពូលៗកាន់តែច្រើនឡើងដើម្បីជម្នះនូវបញ្ហាប្រឈមនៃសង្រ្គាមលើតំបន់ខ្ពង់រាប និងពន្លឿនពេលវេលាននៃការផ្គត់ផ្គង់សម្រាប់កងទ័ពនៅតាមព្រំដែនដែលការប្រទាញប្រទង់ជាមួយឥណ្ឌា។

យោងតាមសារព័ត៌មានរដ្ឋចិន CCTV កងទ័ពរំដោះប្រជាជនបានកំពុងតេស្ដសាកល្បងនូវអាវុធថ្មីជាច្រើនរួមមាន ជើងទម្របាញ់រ៉ុកក្កែតថ្មើរជើងថ្មី ដែលអាចប្រឆាំងរថក្រោះ និងសមត្ថភាពប្រឆាំងនឹងលេណដ្ឋាន។

ជើងទម្របាញ់រ៉ុកក្កែតថ្មើរជើងថ្មីនោះត្រូវបានតេស្ដនៅរយៈកម្ពស់ជាមធ្យមជាង៤ពាន់ម៉ែត្រនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិតដោយអង្គភាពមួយមកពីអង្គភាពទី ៧៧ ក្រោមទីបញ្ជាការភូមិភាគខាងលិចរបស់កងទ័ពរំដោះប្រជាជន នេះបើយោងតាមរបាយការណ៍ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយកាលពីថ្ងៃអាទិត្យ។

គេហទំព័រព័ត៌មាន Eastday.com ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ជើងទម្របាញ់រ៉ុកក្កែតថ្មើជើងថ្មីនោះគឺជាប្រភេទថ្មីនិងស្រាលជាងមុន Type-11 ប្រភេទ៩៣មីល្លីម៉ែត្រ ដែលអាចបាញ់គ្រាប់បានជាច្រើនប្រភេទ៕ 

adverise with khmeread