និស្ស័យឱ្យច្បាស់ក្រឡែត! ក្មេងប្រុសជំទង់ឥណ្ឌាម្នាក់ត្រូវពស់ក្នុងព្រៃដដែលមួយក្បាលចឹកគាត់៨ដងក្នុងមួយខែ

ក្មេងជំទង់វ័យ១៧ឆ្នាំម្នាក់មកពីរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាកំពុងរស់នៅទាំងភាពភ័យខ្លាច បន្ទាប់ពីត្រូវពស់ដដែលៗមួយក្បាលចឹកគាត់៨ដងត្រឹមមួយខែ។

Yashraj Mishra មកពីភូមិ Rampur ស្រុក Basti រស់នៅទាំងភាពភ័យខ្លាច បន្ទាប់ពីពស់ដដែលៗចឹកតែរូបគាត់ដោយមិនដឹងមូលហេតុ។ បន្ទាប់ពីដឹងស្ថានភាពរបស់គាត់ គ្រួសាររបស់ក្មេងប្រុសជំទង់រូបនេះបានយកគាត់ទៅជួបវេជ្ជបណ្ឌិតដើម្បីព្យាបាល និងរកគ្រូចាប់ពស់ឱ្យជួយ ប៉ុន្ដែគ្មានអ្វីអាចបញ្ឈប់ពស់នោះកុំឱ្យចឹកគាត់បានឡើយ។ បន្ទាប់ពីគាត់ត្រូវពស់ចឹកលើកទី៣ គ្រួសារនោះបានបញ្ជូនគាត់ទៅផ្ទះសាច់ញាតិនៅក្បែរភូមិនោះ ប៉ុន្ដែពស់ដដែលបានតាមគាត់ដើម្បីមកចឹកគាត់ទៀត។

ឪពុករបស់ក្មេងជំទង់ឈ្មោះ Chandramauli Mishra និយាយថា "បន្ទាប់ពីកូនរបស់ខ្ញុំត្រូវបានពស់ចឹកលើកទីបី ខ្ញុំបានបញ្ជូនគាត់ទៅផ្ទះសាច់ញាតិ Ramji Shukla ក្នុងភូមិ Bahadurpur។ ប៉ុន្មានថ្ងៃក្រោយមក កូនខ្ញុំឃើញពស់ដដែលនៅជិតផ្ទះ ហើយគាត់ត្រូវវាចឹកម្ដងទៀត។ Yashraj ត្រូវបានដឹកទៅមន្ទីរពេទ្យ និងព្យាបាល"។

យោងតាមវេបសាយ Indo-Asian News Service ពស់ចឹកលើចុងក្រោយបង្អស់ គឺនៅថ្ងៃទី២៥ សីហា នៅពេលគាត់ត្រូវពស់ចឹក៨ដងតិចជាងមួយខែ។ ហើយក្មេងជំទង់រូបនេះមានអារម្មណ៍ត្រូវតែពស់មកចឹក និងថប់បារម្ភ។

យ៉ាងណាមិញ ពស់ប្រភេទអ្វីគេមិនទាន់ស្គាល់នៅឡើយ ហើយគាត់ក៏រួចផុតពីសេចក្ដីស្លាប់៨ដង ដែលមានន័យថាពស់នោះប្រហែលមិនមានពិសនោះទេ៕ 

adverise with khmeread