ម៉ូតូបើកបុកជាមួយរថយន្តរងរបួស២នាក់នៅសង្កាត់​ព្រែក​ឯង​

ភ្នំពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយកើតឡើង​នៅថ្ងៃសុក្រទី១១ ខែ​កញ្ញា​ ឆ្នាំ​២០២០ នៅវេលាម៉ោង​៥ និង៥០នាទីល្ងាច ត្រង់​ចំណុច​កែង​ផ្លូវ​បេតុង​វត្ត​ជ្រោយអំពិល​ លើផ្លូវបេតុង ភូមិ​តាព្រហ្ម​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ រវាងម៉ូតូនិង​រថយន្ត​បណ្តាលឱ្យរបួសបុរសម្នាក់និងស្ត្រីម្នាក់។

សមត្ថកិច្ចនិយាយថា ម៉ូតូ​ម៉ាក PCX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-5679 បើកបរ​ដោយ​ឈ្មោះ ហេង តុលា​ ភេទ​ប្រុស​ អាយុ ៣៣ឆ្នាំ មុខ​របរជាងអគ្គិសនី ស្នាក់​នៅភូមិ​ជ្រោយអំពិល​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ របួស​ស្រាល (មានពាក់​មួកការពារសុវត្តិភាព) ជិះ​មានគ្នា​២នាក់ អ្នក​រួមដំណើរ​ពីក្រោយ​ឈ្មោះ ឈីន តូច​ស្រីលក្ខ័ ភេទ​ស្រី អាយុ​២៤ឆ្នាំ មុខ​របរ​លក់ដូរ ស្នាក់​នៅ​ភូមិ ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅរបួសធ្ងន់ (មានពាក់​មួកការពារសុវត្តិភាព) បើកបរ​លើផ្លូវ​បេតុង ទិសដៅ ពីកើតទៅលិច។

លុះបើកបរ​មកដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើផ្លូវបំបែកជាបួន បាន​បុក​ជាមួយ​រថយន្ត​១គ្រឿង​ម៉ាក Prius ពណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-8841 បើកបរ​ដោយឈ្មោះ ហួត ចិន្ដា ភេទ​ស្រី​អាយុ ២៥ឆ្នាំ មុខ​របរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ជ្រោយអំពិល​ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ បើកបរ​លើផ្លូវ​បេតុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យបុរស អ្នកបើកបរម៉ូតូរបួស​យកទៅ​មន្ទីរ​ពេទ្យកាល់ម៉ែត​និងស្ត្រីម្នាក់របួស​ធ្ងន់​ ក៏ដឹក​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត។​​ម៉ូតូ និងរថយន្ដ​ត្រូវ​យកមករក្សានៅ​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ចាត់ការតាម​នីតិវិធី​បន្ត​។ មូលហេតុ​ដែលបណ្ដាល​ឱ្យគ្រោះថ្នាក់ចរាចរណ៍មកពីអ្នកបើកបរម៉ូតូ បើកមិន​គោរព​សិទ្ធិ​យាន​ខាងស្ដាំ​ដៃ នៅពេល​ដល់ផ្លូវបំបែកជាបួន៕ 


  

adverise with khmeread