មនុស្សរាប់សិបនាក់បាត់ខ្លួននៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅរដ្ឋអូរីហ្គិន

មនុស្សរាប់សិបនាក់កំពុងបាត់ខ្លួននៅក្នុងភ្លើងឆេះព្រៃក្នុងរដ្ឋអូរីហ្គិន ដែលបានបង្ខំឱ្យប្រជាជនរាប់សិបម៉ឺននាក់ត្រូវផ្លាស់ទីលំនៅ។ នេះបើយោងតាមអភិបាលរដ្ឋលោកស្រី Kate Brown បានបញ្ជាក់។

លោកស្រីបានទទូចសុំដល់ម្ចាស់ផ្ទះឱ្យនៅឆ្ងាយពីតំបន់ភ្លើងឆេះ ទោះបីមានសេចក្តីរាយការណ៍អំពីការលួចតាមផ្ទះក្តី។

នាយកគ្រប់គ្រងគ្រាអាសន្នរដ្ឋអូរីហ្គិនលោក Andrew Phelps បាននិយាយថា ពួកគេត្រូវបានត្រៀមសម្រាប់ "ព្រឹត្តិការណ៍ស្លាប់ដ៏ធំ" មួយពីអគ្គិភ័យនេះ។

មហន្តរាយភ្លើងឆេះព្រៃនេះបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់នៅរដ្ឋអូរីហ្គិន និង១១នាក់នៅរដ្ឋផ្សេងទៀត។ អគ្គីភ័យប្រមាណជាមួយរយកន្លែងបច្ចុប្បន្នកំពុងឆេះសន្ធោសន្ធៅនៅក្នុងរដ្ឋចំនួន១២ របស់អាមេរិក៕ ប្រភព ៖ BBC

 


 

adverise with khmeread