adverise with khmeread 1

​ចង់​តាម​គាត់​ទៀត​? Salah ថា​គាត់​បដិសេធ Liverpool ដោយសារ​លោក Mourinho

​    ​ខ្សែបម្រើ​ស្លាប កីឡាករ Mohamed Salah បាន​លាតត្រដាង​ថា គាត់​ប៊ិះ​តែ​នឹងចូលរួម​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool បន្ទាប់ពី​ចាកចេញ​ពី​ក្រុម Basel កាលពី​ខែមករា​ឆ្នាំ ២០១៤ ប៉ុន្តែ​រំពេច​នោះ​គាត់​ក៏បាន​ជ្រើស​យក Chelsea បន្ទាប់ពី​លោក Jose Mourinho តេ​ទូរស័ព្ទ​មក​គាត់​។​

​    ​គាត់​បាន​ប្រាប់​សារព័ត៌មាន MBC Masr ថា "Liverpool ចង់បាន​ខ្ញុំ​អស់​ជាច្រើន​ខែ​។ ពួកគេ​បាន​ចរចា​ក្នុង​ខែតុលា​ឆ្នាំ ២០១៣​។ ការចរចា​បាន​ប្រើពេល​ដ៏​យូរ ព្រោះ Basel បាន​បដិសេធ​ការស្នើ​ជាច្រើន​។ ពួកគេ​គិតថា តម្លៃ​ផ្ទេរ​គឺ​មិនសូវ​ខ្ពស់​។ ខ្ញុំ​បាន​រង់ចាំ Liverpool (​ដើម្បី​យល់ព្រម​លើ​លក្ខខណ្ឌ​ជាមួយ Basel) ព្រោះ​ខ្ញុំ​ពិតជា​ចូលចិត្ត Liverpool​។ ខ្ញុំ​ពិត​ចង់​ចូលរួម​ជាមួយ​ពួកគេ​"​។​

​    ​គាត់​បាន​បន្តថា "​ប៉ុន្តែ បន្ទាប់មក​ខ្ញុំ​បានទទួល​ទូរស័ព្ទ​ពី​លោក Mourinho ហើយ​វា​បាន​ផ្លាស់ប្តូរ​អ្វីៗ​គ្រប់យ៉ាង​។ គាត់​បាន​ពន្យល់​ពី​ស្ថានភាព​ដល់​ខ្ញុំ​និង​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ត្រូវការ​ខ្ញុំ​នៅ Chelsea​។ នេះហើយ​ជាហេតុ​ផល​ចម្បង​ដែល​ខ្ញុំ​បាន​ចូលរួម​ជាមួយ Chelsea"​។​

​    ​ប៉ុន្តែ​កីឡាករ Salah បាន​បរាជ័យ​ដើម្បី​ធានា​ជម្រើស​ដំបូង​នៅ​ក្លឹប Chelsea និង​បាន​ចាក​ចេញពី​ក្រុម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ក្រុម Fiorentina រយៈពេល​មួយឆ្នាំ មុននឹង​គាត់​ចូលរួម​ជាមួយ​ក្រុម Roma ជា​អចិន្ត្រៃយ៍​នៅ​ដើមរដូវ​កាល​នេះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់