លោក Carlo Ancelotti ទទួលស្គាល់ថា លោកកំពុងស្ថិតក្រោមសម្ពាធ

        គ្រូបង្វឹកក្លឹប Everton លោក Carlo Ancelottti បានទទួល​ស្គាល់ថា លោក​ស្ថិតនៅក្រោម​សម្ពាធ​ក្នុងការនាំយក​ជោគជ័យ​មក​ឲ្យ​ក្លឹប Everton បន្ទាប់ពី​បានចំណាយ​អស់៦០​លានផោន​ទៅលើការនាំយក​កីឡាករ​ថ្មីសម្រាប់យុទ្ធនារដូវកាលថ្មី។

        ក្លឹប Everton នឹងចាប់ផ្តើម​ការប្រកួតរដូវកាល​ថ្មី​នេះដែលលោក Carlo ដឹងច្បាស់ថា លោកត្រូវធ្វើការងារលំបាកប៉ុណ្ណា​ ដើម្បីរៀបចំក្រុម​របស់​លោក​ បន្ទាប់ពី​លទ្ធផល​ចាញ់​ក្រុម Tottenham ១-០ កន្លងមក​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជុំវិញ​ស្មារតីក្រុម​របស់​លោក ។

        បន្ថែមពីលើការនាំយកកីឡាករ James Rodriguez នៅមានវត្តមានខ្សែបម្រើ​ប្រេស៊ីល Allan និង​ Abdoulaye Doucoure ផងដែរ។ ការងារដូចជាមិនបានដំណើរការដោយរលូនទេ​ក្នុងរយៈ​ពេល​បួន​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​ម្ចាស់ភាគហ៊ុនធំ​លោក Farhad Moshiri ហើយ​គ្រូបង្វឹកសញ្ជាតិ​អ៊ីតាលីរូបនេះបានឈានជើងចូលក្នុងក្លឹបនេះកាលពីខែធ្នូឆ្នាំ​មុន​ហើយចង់រៀបចំក្រុមនេះឡើងវិញ។

        លោក Carlo នៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ​ ដើម្បី​ធ្វើ​ឲ្យ​ក្រុម Everton ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​ ដើម្បី​ប្រជែងយកតំណែង​កំពូល​ទាំងបួន​៕

adverise with khmeread