Chelsea គ្រោងចំណាយ២៥លានផោនបន្ថែមទៀត ដើម្បីផ្ទេរអ្នកចាំទី Edouard Mendy របស់ក្លឹប Rennes

        ក្លឹបតោខៀវ Chelsea បានសម្រេចកិច្ចព្រមព្រៀងដែលមានតម្លៃ​២៥លានផោនដើម្បីផ្ទេរអ្នកចាំទី Edouard Mendy វ័យ​២៨​ឆ្នាំ​ពីក្លឹប Rennes ។

        អ្នកចាំទីសញ្ជាតិ​សេណេហ្គាល់រូបនេះ​នឹងក្លាយ​ជា​កីឡាករ​ទី៧ដែល​ក្លឹប Chelsea បានចុះកិច្ចព្រមព្រៀងផ្ទេរ​នៅ​រដូវក្តៅនេះ នៅពេលណាមាន​ការ​សម្រេចជា​ចុងក្រោយ ហើយ​នឹងផ្តល់ការប្រកួតប្រជែងភ្លាមៗសម្រាប់តំណែងអ្នកចាំទី​ជម្រើស​ដំបូង​ជាមួយកីឡាករ Kepa Arrizabalaga និងកីឡាករ Willy Caballero ។

        Mendy ត្រូវបានក្រុម Rennes ដកចេញពី​ការហ្វឹកហាត់កាលពីថ្ងៃសុក្រ បន្ទាប់ពី​ក្លឹបនេះទទួលយកសំណើរបស់​ក្លឹប Chelsea ហើយ​បានធ្វើការចរចា​ជាមួយភ្នាក់ងាររបស់កីឡាករនិងប្រធានក្លឹបគឺលោក Nicolas Holveck មុន​ពេល​ធ្វើ​ដំណើរទៅទីក្រុងឡុងដ៍ ដើម្បីពិនិត្យ​សុខ​ភាព។

        តម្លៃផ្ទេរអ្នកចាំទី​ខ្ពស់បំផុតដែលផ្ទេរពីបារាំង​កន្លងមក​គឺ ១២,៣លានផោន​នៅពេលក្លឹប Chelsea បានចំណាយ​ទៅ​ឲ្យក្លឹប Rennes កាលពីឆ្នាំ​២០០៤​ សម្រាប់អ្នកចាំទី Petr Cech ដែល​នៅពេលនេះក្លាយ​ជា​ប្រធានបច្ចេកទេសនៅក្លឹប Chelsea និង​ដើរតួនាទីសំខាន់ក្នុងការ​ជម្រើស​រើស Mendy៕

adverise with khmeread