សាកសពនារីដែលលោតចូលទឹកទន្លេសម្លាប់ខ្លួនបន្សល់ផ្កានិងស្បែកជើងបានអណ្ដែតឡើងហើយ

ភ្នំពេញ ៖ សាកសពនារីម្នាក់ដែលបានលោតចូលទឹកទន្លេសម្លាប់ខ្លួន បន្សល់ផ្កានិងស្បែកជើងនោះ ឥឡូវនេះបានអណ្ដែតឡើង នៅតាមច្រាំងទន្លេសាបហើយ កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា នារីខាងលើឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ បានលោតចូលទឹកទន្លេសម្លាប់ខ្លួននៅយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់នូវស្បែកជើងមួយគូ និងផ្កាមួយបាច់។ 

ពុំទាន់មានប្រភពណាមួយបញ្ជាក់ពីមូលហេតុ ដែលផ្ដើមឱ្យនាងដាច់ចិត្តលោតចូលទឹកសម្លាប់ខ្លួននេះទេ។ ប៉ុន្តែបើយោងតាមប្រភពមួយបានបង្ហើបថា នារីរងគ្រោះ បានចាកចេញពីកម្មវិធីខួបកំណើតរបស់បងស្រីហើយបានធ្វើដំណើរជាមួយសង្សារចេញពីក្នុងកម្មវិធី។ បន្ទាប់មកមិនដឹងជានារីរងគ្រោះមានរឿងអ្វី បានចុះពីរថយន្តដើរកាន់បាច់ផ្កាបណ្ដើរយំបណ្ដើរ ដោយសង្សារបើកឡានតាមក្រោយហើយនារីរងគ្រោះលោតចូលទឹកទន្លេតែម្ដង។ 

បច្ចុប្បន្នសមត្ថកិច្ចបានស្រង់សាកសព ដើម្បីធ្វើកោសល្យវិច័យរង់ចាំប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread