មិនដែលឃើញទេ! អាពីងយក្សលេបចាបទាំងមូលយ៉ាងរំភើយ

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដែលសត្វអាពីងយក្សមួយក្បាលកំពុងយកជើងរបស់វាក្តោបបក្សីមួយក្បាល ហើយបន្ទាប់មកស៊ីវាទាំងមូល។

នៅក្នុងខ្សែវីដេអូដែលបានចុះផ្សាយលើបណ្តាញសង្គម Reddit បានបង្ហាញពីអាពីងមានមាឌដ៏ធំសម្បើមមួយក្បាល បានតោងលើធ្នឹមឈើមួយ ដែលវាកំពុងក្តោបបក្សីទាំងមូលនៅលើជើងរបស់វា។

អាពីងមួយក្បាលនេះបានខាំស៊ីសត្វចាបមួយក្បាលពីក្បាលរបស់វាមុនបន្តិចម្តងៗ នៅក្នុងទិដ្ឋភាពដ៏គួរឱ្យព្រឺសម្បុរ។

អ្នកលេងបណ្តាញសង្គម Reddit ដែលបង្ហោះវីដេអូដើម ដំបូងជឿថាអាពីងមួយក្បាលនេះគឺជាពូជអាពីង Goliath Birdeater ដែលធំបំផុតមានទំហំធំជាងបាតដៃមនុស្ស និងជាពូជអាពីងធំជាងគេបំផុតលើលោក។

ទោះជាយ៉ាងណាក្តី លោក Jason Dunlop មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ នៅវិទ្យាស្ថានស្រាវជ្រាវអំពីការវិវត្តនិងជីវចម្រុះនៅប្រទេសអាល្លឺម៉ង់ Leibniz ជឿថាសត្វអាពីងនេះគឺជាពូជ Avicularia avicularia ឬគឺពូជស្រដៀងៗគ្នានេះ។

គាត់បានប្រាប់វេបសាយ Newsweek ថាជាទូទៅអាពីងពូជ Avicularia avicularia មិនស៊ីបក្សីទេ ប៉ុន្តែតែងតែមានករណីលើកលែង។

អាពីង Avicularia avicularia គឺត្រូវបានគេរកឃើញនៅក្នុងប្រទេសប្រេស៊ីល និងស្ថិតនៅអាងទន្លេងអាម៉ាហ្សូន។

ដោយរស់នៅតាមដើមឈើ អាពីងពូជ Avicularia avicularia ប្រភេទនេះអាចដុះលូតលាស់ជើងរបស់វាបានរហូតដល់មានទំហំដល់ទៅ ១២,៧សង់ទីម៉ែត្រ និងមានពណ៌ផ្កាឈូកប្លែកនៅចុងជើងរបស់វា។

រោមដែលនៅលើជើងរបស់វាពេលខ្លះក៏អាចបាញ់ចេញបានផងដែរពីខ្លួនរបស់វា ក្នុងលក្ខណៈការពារខ្លួន៕

 

adverise with khmeread