សាហាវដូចក្នុងរឿងហូលីវីដ! បើកឡានដឹកទំនិញបុករះឡានតូចៗពេញផ្លូវមិនព្រមបង្អង់ល្បឿន ប្រល័យជីវិតបុរសជាឪពុកម្នាក់

ឪពុកម្នាក់ត្រូវបានសម្លាប់ ហើយមនុស្ស៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងសប្តាហ៍នេះ បន្ទាប់ពីរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបំបុករថយន្ត ១១គ្រឿងនៅតាមបណ្តោយផ្លូវហាយវេមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រញ៉ា។

មន្រ្តីល្បាតផ្លូវហាយវ៉េរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារបានទទួលស្គាល់ថា គ្រោះថ្នាក់ចរាចណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅម៉ោង ៥និង៤០នាទីល្ងាចនៅលើផ្លូវហាយវេ Interstate 5 ក្នុងទីក្រុង Sacramento។

ហេតុការណ៍នេះបានសម្លាប់លោក Joel Broussard វ័យ ៣៩ឆ្នាំជាបុរសមានគ្រួសារមួយរូប និងជាអតីតបេក្ខជនអភិបាលក្រុងនៅជិតទីក្រុង Elk Grove។

រូបភាពបង្ហាញពីរថយន្តកុងតឺន័រពណ៌ទឹកក្រូចដ៏ធំមួយ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវហាយវ៉េកើតហេតុនៅក្នុងល្បឿនលឿន និងបានរក្សាល្បឿនរបស់ខ្លួនមិនបន្ថយរហូតបំបុកទៅរថយន្ត BMW ខ្មៅមួយគ្រឿង និងបន្តបុកទៅលើរថយន្ត ១១គ្រឿងផ្សេងទៀតយ៉ាងកម្រោល។

យោងតាមវេបសាយ KCRA រាយការណ៍ថា មន្រ្តីល្បាតបានបិទផ្លូវហាយវេ Interstate 5 នៅចំណុចផ្លូវ Florin Road ដើម្បីអនុញ្ញាតឱ្យមន្រ្តីអាចដំណើរការ និងបោសសំអាតកន្លែងកើតហេតុបាន។

ក្រុមអ្នកស៊ើបអង្កេតមិនជឿថាគ្រឿងញៀន ឬគ្រឿងស្រវឹងជាកត្តាបង្កគ្រោះថ្នាក់នោះទេ ប៉ុន្តែនៅតែកំពុងកំណត់ថាហេតុអ្វីបានជារថយន្តដឹកទំនិញមួយនេះមិនបន្ថយល្បឿន។ រាល់ជំងឺប្រចាំកាយក៏ត្រូវបានទាត់ចោលដែរ៕

 

adverise with khmeread