ភ្លើងឆេះព្រៃនៅអាមេរិកធំពេករហូតដល់ថ្នាក់ធ្វើឱ្យមេឃនៅអង់គ្លេសប្រែប្រួលដែរ

ផ្ទៃមេឃពណ៌ទឹកក្រូច​ដែលគេមើលឃើញពេញប្រទេសអង់គ្លេសកាលពីព្រឹកថ្ងៃសុក្រ គឺបណ្ដាលមកពីភ្លើងឆេះព្រៃដែលបានកម្លោចព្រៃជាង៨ពាន់គីឡូម៉ែត្រការ៉េនៅឆ្នេរ​ភាគ​ខាង​លិចសហរដ្ឋអាមេរិក។

ប្រជាជនអង់គ្លេសភ្ញាក់ពីគេងមកឃើញផ្ទៃមេឃពណ៌ទឹកក្រូចមិនធម្មតាកាលពីថ្ងៃសុក្រ ដែលអ្នកឧតុនិយមបានបញ្ជាក់ថា វាគឺជាលទ្ធផលនៃភ្លើងឆេះព្រៃដែលបានកម្លោចរដ្ឋ California រដ្ឋ Oregon និងរដ្ឋ Washington។

ភ្លើងឆេះព្រៃនោះដែលបានដុតបំផ្លាញផ្ទៃដីដំណាំជាង៤៧ម៉ឺនហិកតា បានបង្កើតផេះផង់ធូលីដ៏ធំ ហើយបច្ចុប្បន្នវាបានធ្វើដំណើរកាត់មហាសមុទ្រអាត្លង់ទិកខាងជើងឆ្ពោះមកដល់អង់គ្លេស៕

adverise with khmeread