adverise with khmeread C1 919585 160404082815 620x413

ឃើញ​រថភ្លើង​បោះពួយ​យ៉ាង​លឿន​ហើយ​អ្នកបើករថយន្ត​ក្រុង​ថៃ​នៅតែ​ចចេស​ឆ្លងផ្លូវ ចុងក្រោយ​ខ្ទេច​!

​    ​ប៉ូលិស​ថៃ​បាន​កំពុងធ្វើការ​ស៊ើបអង្កេត​ថា​តើ​គ្រឿង​ស្រវឹង ឬ​ថ្នាំញៀន​អាចជា​ហេតុផល ដែល​អ្នកបើក​បររថ​យន្ត​ក្រុង​មិនបាន​សម្គាល់​ឃើញ​រថភ្លើង​ដែល​កំពុង​បោះពួយ​មក​យ៉ាង​លឿន ដែល​សម្លាប់​រូបគាត់ និង​អ្នក​ផ្សេងទៀត ឬក៏​យ៉ាងណា​។​

​     ការស៊ើបអង្កេត​ទាក់ទង​នឹង​ជាតិ​ស្រវឹង គ្រឿងញៀន និង​ការចាក់​តន្ត្រី​ឮ​ខ្លាំងៗ​អាចជា​មូលហេតុ​នៃ​គ្រោះថ្នាក់​រថភ្លើង បុក​នឹង​រថយន្តក្រុង​ដែល​បណ្តាល​ឱ្យស្លាប់​និង​របួស​មនុស្ស​ច្រើន​នាក់​នេះ​។ 

​    ​មន្ទិលសង្ស័យ​នៅតែមាន​ពាក់ព័ន្ធ​នឹង​មូលហេតុ​អ្វី​បានជា​រថយន្តក្រុង​ពីរ​ជាន់​ដែល​ដឹក​កម្មករ​រោងចក្រ​ប៉ុនប៉ង​ឆ្លង​ផ្លូវដែក ជាមួយនឹង​រថភ្លើង​អ្នកដំណើរ​ដែល​កំពុង​បោះពួយ​មក​យ៉ាង​លឿន​អាច​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​នោះ​។ 

​    ​មនុស្ស​បីនាក់ រួមទាំង​តៃកុង​ឡាន ឈ្មោះ Nipon Ladathanakrit បាន​ស្លាប់ និង និង ២៧ នាក់​រងរបួស ក្នុង ៥ នាក់​រងរបួស​ធ្ងន់​។ 

​    ​ប៉ូលិស​បាន​កំពុង​យក​សំណាក​ឈាម​របស់​តៃកុង​ឡាន Nipon Ladathanakrit អាយុ ៣២ ឆ្នាំ ដើម្បី​កំណត់​មើលថា​តើ គាត់​បាន​សេព​គ្រឿង​ស្រវឹង ឬ​ប្រើប្រាស់​សារធាតុ​ញៀន​មុន​បើកបរ​ឬក៏​អត់​។ 

​    ​គួរ​បញ្ជាក់ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម៉ោង​ប្រហែល ៧.៣០ នាទី នៅពេល​រថយន្តក្រុង​ដែល​ដឹក​មនុស្ស​ឆ្ពោះទៅ​ស្រុក​កោះ​សា​មេ​ត​ក្នុង​ខេត្ត​រ៉ា​យ៉ង​ត្រូវបាន​បុក​ដោយ​រថភ្លើង​មួយ​ដែល​កំពុង​ឆ្ពោះទៅ​ស្ថានីយ​រថភ្លើង​ណាំ​តឹក ក្នុង​ខេត្ត​កាញ់​ចា​ណា​បុរី ត្រង់ចំណុច​ផ្លូវ​ប្រសព្វ​ស្រុក​ណា​ខន​ឆៃ​ស៊ី ខេត្ត​ណា​ខន​ផា​ធុម​៕

 

adverise with khmeread
ប្រភព៖ bangkokpost

មតិយោបល់