បុរសជនជាតិរុស្ស៊ីម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលនៅក្រុងតាខ្មៅ

កណ្តាល ៖ បុរសជនជាតិរុស្ស៊ីម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ទី ១២ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១ព្រឹក(ម៉ោងដឹង) នៅចំណុចផ្ទះជួលផ្លូវលេខ២០៣ បន្ទប់លេខG ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ប្រ្លាស្លាវស្គីយ លីអូនីត (BRASLAVSKIY LEONID) ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិ រុស្សី (RUSSIAN) លេខ Passport ៥១N-៦៥៤៥៦៥៨។ វត្ថុតាងរួមមាន លិខិតឆ្លងដែនចំនួន១,ទូរសព្ទ័ម៉ាកNokia១២៨០ចំនួន១,ខ្សែក ស្មាល់លោហះធាតុពណ៌ស បន្តោងព្រះឥណ្ឌា ចំនួន១, លុយដុល្លាចំនួន៤៩ដុល្លារ, លុយខ្មែរ៣៣០០រៀល, នាឡិកាម៉ាកSEIKOចំនួន១, ខ្សែអង្កាំចំនួន៣ខ្សែ, ខ្សែក្រវាត់ស្បែកចំនួន១ និងសម្ភារៈប្រើប្រាស់មួយចំនួន។

តាមការបំភ្លឺរបស់ម្ទាស់ផ្ទះជួលឈ្មោះ ចាប បោលីម ភេទប្រុស អាយុ៤៣ឆ្នាំ បានឱ្យដឹងថាជនរងគ្រោះបានមកជួលបន្ទប់រយៈពេល២ខែជាងមកហើយ។ លុះដល់នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ម្ទាស់ផ្ទះបានត្រឡប់មកពីវត្តវិញ មានអ្នកជិត និងបានមកប្រាប់ថា «មិនឃើញជនរងគ្រោះចេញពីបន្ទប់២ថ្ងៃហើយ» ក៏បានឡើងទៅលើទាញវាំងននហៅជនរងគ្រោះថា Hello (សួស្តី) ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប ក៏បានបើកទ្វារចូលដោយទ្វារមិនចាក់សោ។ ពេលចូលទៅ ហៅជនរងគ្រោះម្តងទៀត ហើយបានប៉ះជនរងគ្រោះមានសភាពរឹង ដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

បន្ទាប់មកសមត្ថកិច្ចផ្នែកជំនាញបច្ចេកទេសខេត្តកណ្តាល និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ូលិសផ្នែកអន្តោប្រវេសន៍ក្រុងតាខ្មៅ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល លោកគ្រូពេទ្យ អាជ្ញាធរ ឃើញ ថាសាកសពមានសភាពរឹងស្រុងឈាម ក្រៅពីនឹងពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។

សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (អាចបណ្តាលមកពីជំងឺសួត)។ ដោយមានការឯកភាពពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ សាកសពត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តាមសំណើរបស់ស្ថានទូតរុស្ស៊ី៕

adverise with khmeread