ជនសង្ស័យម្នាក់ត្រូវប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល ត្រង់ចំណុចផ្លូវលេខ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស៊ិន សុវណ្ណ ហៅវណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់តូច, ដាវកែច្នៃប្រវែង ០.៦៧សង់ទីម៉ែត្រចំនួន០១ដើម, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, កាបូបចំនួន០១, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៣រសៀល កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌដង្កោ, លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងខណ្ឌដង្កោ លោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន, លោកវរសេនីយ៍ត្រី ចាប វិណុច នាយប៉ុស្តិ៍រដ្ឋបាលរលួស បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលេខ១០៤ ស្ថិតភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា ពេលនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ិន សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ២៦ឆ្នាំ ហើយធ្វើការឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់ថង់តូចដាក់ក្នុងកាបូបតូចពណ៌ខ្មៅរូបតុក្ដានៅក្នុងហៅប៉ៅខោខាងឆ្វេងរបស់ជនសង្ស័យខាងលើ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវីធីច្បាប់៕

         

adverise with khmeread