adverise with khmeread 1

​ពាក្យ​ចចាមអារ៉ាម​៖ លោក Conte ហោះ​មក​ទីក្រុង​ឡុង​ដ៍​ដើម្បី​ចុះ​កុងត្រា​ជាមួយ Chelsea

​    ​បើ​យោងតាម​អ្នកសារព័ត៌មាន​ដ៏​គួរ​ទុកចិត្ត​សញ្ជាតិ​អ៊ីតាលី​លោក Gianluca Di Marzio បាន​អះអាងថា លោក Antonio Conte ត្រូវបាន​ប្រទះឃើញ​ក្នុង​ទីក្រុង​ឡុង​ដ៍​នៅថ្ងៃនេះ​ហើយ​គាត់​នឹង​ចុះ​កុងត្រា​ដើម្បី​ក្លាយជា​គ្រូ​តោ​ខៀវ​តែម្តង​។​

​​    ​ក្រុម Chelsea បាន​ទាក់ទង​ជាមួយ​អតីត​គ្រូបង្វឹក Juventus រូបនេះ​អស់​រយៈពេល​យូរ​មកហើយ ខណៈ​គាត់​ជា​បុរស​ដែល​ស័ក្តិសម​នឹង​ជំនួស​លោក Jose Mourinho និង​គ្រូ​បណ្តោះអាសន្ន​លោក Guus Hiddink ហើយ​ប្រសិនបើ​ការអះអាង​របស់លោក Di Marzio ពិតជា​ត្រឹមត្រូវ​មែន​នោះ ទីបំផុត​លោក Roman Abramovich ទទួលបាន​បុរស​ដែល​គាត់​ពេញចិត្ត​ហើយ​។​

​    ​គ្រូ​វ័យ ៤៦ ឆ្នាំ​រូបនេះ នឹង​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​រហូតដល់​យុទ្ធនាការ​បាល់ទាត់​យ៉ូ​រ៉ូ ២០១៦ បញ្ចប់ ដែល​នឹង​រៀបចំឡើង​ក្នុងប្រទេស​បារាំង​នាពេលខាងមុខ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់