អ្នកភូមិក្នុងខេត្តមួយនៅចិនឈប់ធ្វើពិធីមង្គលការខ្ជះខ្ជាយតទៅទៀត ក្រោយមានអ្នកជំពាក់បំណុលតពូជច្រើនជំនាន់ សព្វថ្ងៃថ្លៃទឹកដោះនៅក្រោម ៣០០០ដុល្លារ

ពិធីរៀបអាពាហ៍ពិពាហ៍និងពិធីបុណ្យសពដ៏ហ៊ឹកហ៊ាក់ធ្លាប់បានធ្វើឱ្យមនុស្សនៅភូមិល៊ាំងសាន យី នៃខេត្តស្វយ័ត ស៊ីឈាន់ ស្ថិតក្នុងភាពក្រីក្រ។

លោកប៉េង ឈីងហួប្រធានគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តស៊ីឈាន់បាននិយាយនៅទីក្រុងចេងទូក្នុងសន្និសីទស្តីពីការកាត់បន្ថយភាពក្រីក្រយ៉ាងដូច្នេះថា "ការផ្តល់ឱ្យគ្រួសារកូនក្រមុំនូវជំនូនច្រើនហួសប្រមាណនិងការចំណាយខ្ជះខ្ជាយសម្រាប់ពិធីបុណ្យសពមនុស្សចាស់គឺជាប្រពៃណីហួសសម័យនិងជាទម្លាប់អាក្រក់អស់ជាច្រើនឆ្នាំមកហើយ"។ 

ប្រជាជននៅភូមិល៊ាំងសានយីតែងជំពាន់បំណុលគេវ័ណ្ឌក បន្ទាប់ពីពួកគេជះលុយខ្ជាំងៗលើពិធីជប់លៀងសម្រាប់ពិធីមង្គលការឬពិធីបុណ្យសព។

លោក បៃ ជីគូ​ ប្រធានគណបក្សកុម្មុនីស្តប្រចាំទីប្រជុំជនម៉ាអ៊ីស៊ូនៃស្រុកជីនយ៉ាង ខេត្តស៊ីឈាន់បាននិយាយ "គោមួយក្បាលមានតម្លៃជាង ១០០០០ យ័ន (១៤៧០ ដុល្លារ) ។ ដើម្បីរៀបចំពិធីជប់លៀងសម្រាប់ភ្ញៀវ គ្រួសារមួយត្រូវកាប់គោជាង ១០០ ក្បាល។ ប្រជាជនភូមិយីជាច្រើនជំនាន់នឹងត្រូវសងបំណុលគេតពូជ ព្រោះពួកគេភាគច្រើនបានខ្ចីប្រាក់ដើម្បីរៀបចំពិធីជប់លៀងទាំងនេះ”។ 

លោកបៃមកពីគ្រួសារក្នុងភូមិយីបាននិយាយថា “ហេតុផលសំខាន់មួយដែលធ្វើឱ្យប្រជាជនភូមិយីក្រីក្រ គឺ ពួកគេមានទំនៀមទម្លាប់ហួសសម័យនិងទម្លាប់អាក្រក់នេះឯង”។

ដើម្បីបញ្ឈប់ការចាយខ្ជះខ្ជាយ រដ្ឋបាលស្រុកជីនយ៉ាងបានបង្កើតបទប្បញ្ញត្តិមួយនៅក្នុងឆ្នាំ ២០១៥ ដោយហាមប្រាមជំនូនហួសប្រមាណសម្រាប់ក្រុមគ្រួសាររបស់កូនក្រមុំនិងហាមកាប់គោច្រើនសម្រាប់ពិធីបុណ្យសព។

ចាប់តាំងពីពេលនោះមករដ្ឋបាលស្រុកបានផ្សព្វផ្សាយម្តងហើយម្តងទៀតនូវបទប្បញ្ញត្តិនៅតាមសាលានិងដល់អ្នកភូមិគ្រប់គ្នា។

កិច្ចប្រឹងប្រែងរបស់អាជ្ញាធរបានធ្វើឱ្យអ្នកភូមិល៊ាំងសានយីចំនួន ១៧០៣ នាក់ឈប់ចាយខ្ជះខ្ជាយតទៅទៀត ដោយបច្ចុប្បន្នរាល់ការចំណាយលើមង្គលការគឺត្រឹមតែ ២០០០០យ័នប៉ុណ្ណោះ គឺក្រោម ៣០០០ ដុល្លារ៕​

adverise with khmeread