ប្រជាជនចិនរាប់សែននាក់ចាក់វ៉ាក់សាំងកូវីដ១៩ការពាររួចហើយ និងគ្មាននរណាម្នាក់ឆ្លងមេរោគកូរ៉ូណាឬមានផលប៉ះពាល់នោះឡើយ

មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងគ្រប់គ្រងដោយរដ្ឋបាននិយាយថា ជនជាតិចិនរាប់សែននាក់ត្រូវបានផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន២លើកក្រោមគម្រោងសង្គ្រោះបន្ទាន់ដោយគ្មានករណីឆ្លងណាមួយឡើយ។

លោក Zhou Song លេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យជាមួយក្រុមហ៊ុន China National Biotec Group ក៏បាននិយាយដែរថា បេក្ខភាពវ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុនទំនងជាការពារប្រជាជនរហូតដល់ ៣ ឆ្នាំ។

លោក ​Zhou បានប្រាប់វិទ្យុជាតិចិនកាលពីថ្ងៃចន្ទសប្តាហ៍មុនថា វ៉ាក់សាំងរបស់ក្រុមហ៊ុនត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុតនៅក្នុងគម្រោងបន្ទាន់នេះ។ លោកបន្ថែមថា "មនុស្សរាប់ពាន់នាក់បានចាក់វា ហើយគ្មាននរណាម្នាក់បង្ហាញពីផលប៉ះពាល់ ឬឆ្លងមេរោគនោះទេ" ។

វ៉ាក់សាំងពីររបស់ CNBG កំពុងស្ថិតក្នុងដំណាក់កាលទី ៣ នៃការសាកល្បង ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងប្រទេសមួយចំនួនរួមមានអារ៉ាប់រួមអេមីរ៉ាត បារ៉ែន ប៉េរូ ម៉ារ៉ុក អាហ្សង់ទីន និងហ្សកដានី។

លោក ​Zhou និយាយថា វ៉ាក់សាំងទាំងពីរ ដែលបង្កើតឡើងដោយក្រុមហ៊ុន CNBG រំពឹងហក់ចូលទីផ្សារនៅខែធ្នូ ហើយនឹងមានតម្លៃក្រោម ១.០០០ យ័ន (១៤៦ ដុល្លារ)៕ ប្រភព ៖ South China Morning Post

adverise with khmeread