ចិនឈប់ប្រើបច្ចេកវិជ្ជានុយក្លេអ៊ែររបស់អាមេរិក ងាកមកប្រើបច្ចេកវិជ្ជាបង្កើតខ្លួនឯងវិញ

ចិនបានប្ដូរពីការប្រើបច្ចេកវិជ្ជាថាមពលនុយក្លេអ៊ែររបស់អាមេរិកមកប្រើបច្ចេកវិជ្ជាបង្កើតក្នុងស្រុកវិញ ខណៈការព្រួយបារម្ភអំពីសន្តិសុខថាមពលនិងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយកើនឡើង។

បច្ចេកវិជ្ជា AP1000 បង្កើតដោយក្រុមហ៊ុនអាមេរិក Westinghouse Electric Company ធ្លាប់ជាមូលដ្ឋាននៃថាមពលនុយក្លេអ៊ែរជំនាន់ទីបីរបស់ចិន 
ប៉ុន្ដែឥឡូវប្រទេសនេះមានម៉ាស៊ីនរ៉េអាក់ទ័រជំនាន់ទី ៣ បន្ថែមទៀតដោយផ្អែកលើបច្ចេកវិជ្ជា Hualong One របស់ខ្លួនដែលកំពុងសាងសង់ឬត្រូវបានអនុម័តប្រើជាជាងប្រើរ៉េអាក់ទ័រ AP1000 ។

ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរសរុបចំនួន ១២ នៅក្នុងប្រទេសចិនកំពុងសាងសង់ ឬឆ្លងកាត់ដំណើរការអនុម័តប្រើប្រាស់បច្ចេកវិជ្ជា Hualong One។ ផ្ទុយទៅវិញគ្មានរ៉េអាក់ទ័រ AP1000 ថ្មីត្រូវបានអនុម័តអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ម៉ាស៊ីនរ៉េអាក់ទ័រចុងក្រោយបង្អស់របស់អាមេរិកនៅខេត្តចឺជាំង និងខេត្តសានទុងបានដំណើរការប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ ២០១៨ ។

Hualong One គឺផ្អែកលើ ACP 1000 របស់ក្រុមហ៊ុន China National Nuclear Corporation និង ACPR 1000 របស់ក្រុមហ៊ុន China General Nuclear Power Group ដែលក្រុមហ៊ុនទាំងពីរពឹងផ្អែកលើបច្ចេកវិជ្ជាបារាំង៕ ប្រភព ៖ South China Morning Post

adverise with khmeread