Kylian Mbappe: នេះគឺជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅក្លឹប PSG

កីឡាករ Kylian Mbappe បានប្រាប់ក្លឹបយក្សបារាំង PSG ថា នេះគឺជារដូវកាលចុងក្រោយរបស់ខ្លួនជាមួយក្លឹបនេះ ហើយនឹងស្វែងរកឱកាសផ្ទេរចេញ អំឡុងរដូវកាលទិញដូរនៅរដូវក្តៅឆ្នាំក្រោយ។

កីឡាករវ័យ២១ឆ្នាំរូបនេះមានកិច្ចសន្យាជាមួយក្លឹប PSG ដល់ឆ្នាំ ២០២២ មានន័យថា នៅរដូវក្តៅឆ្នាំក្រោយ គឺជាឱកាសចុងក្រោយសម្រាប់ក្លឹប PSG ក្នុងការលក់កីឡាកររូបនេះមុនពេលប្រឈមនឹងការបាត់បង់កីឡាកររូបនេះដោយឥតតម្លៃខ្លួនផ្ទេរ​។

នៅពេលនេះ Mbappe ដែលត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅចូលរួមជាមួយក្លឹប Liverpool, Man City និង Man Utd បានបញ្ជាក់យ៉ាងច្បាស់ពីបំណងក្លឹបរបស់ខ្លួន។

គេនិយាយថា ក្លឹប PSG បានដាក់សំណើថ្មីច្រើនលើកសម្រាប់ Mbappe ដោយសង្ឃឹមថា នឹងធ្វើឲ្យកីឡាកររូបនេះបន្តអនាគតជាមួយក្លឹបនេះទេទៀត ហើយនឹងធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេផងដែរ៕

adverise with khmeread