adverise with khmeread Untitled 1

Aaron Kwok ដណ្តើមបានពានតារាភាពយន្តឆ្នើម

            កាលពីយប់ថ្ងៃអាទិត្យ​កម្មវិធី​មហោស្រពភាព​យន្ត​ហុងកុងលើក​ទី​៣៥ត្រូវ​បានប្រារព្ធធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល Hong Kong Cultural Centre នៅ Tsim Sha Tsui ។

        ដោយត្រូវ​បាន​ជ្រើស​រើស​សម្រាប់ប្រជែង​យក​ពាន​ជា​លើក​ទី​៥​នៅ​ក្នុង​កម្ម​វិធីនេះ តារាចម្រៀងនិងជាតារាភាពយន្ត Aaron Kwok ទីបំផុត​បានទទួល​ពាន​តារាឆ្នើម​ដាច់គេ​។ តារាភាព​យន្ត​ឆ្នើម​ពីររូបដែលគេជឿថា នឹងមាន​ឱកាសទទួល​បាន​ពាន​នេះគឺ Aaron និង Jacky Cheung ។ តារាភាព​យន្ត Jacky Cheung បានបាត់បង់ឱកាស​ទទួល​ពាន​ជា​លើក​ទី​៦​។

        Aaron មាន​ការភ្ញាក់ផ្អើល​ចំពោះ​ជ័យជម្នះនេះ ហើយ​បា​ន​និយាយថា “ខ្ញុំ​សូម​អរគុណ​ចំពោះ​បេក្ខភាព​ផ្សេងទៀត​។ គ្រប់​គ្នា​សុទ្ធតែជា​តារាឆ្នើ​ម​។ នេះគឺជា​លើក​ទី​៥​ហើយដែលខ្ញុំត្រូវ​បា​នជ្រើស​រើសសម្រាប់​ពាន​នេះ។ ខ្ញុំគិតថា ខ្ញុំនឹង​ប្រឹង​ប្រែង​បន្ថែមទៀត​។ នេះគឺជា​រាត្រីដែលផ្តល់កម្លាំងចិត្តដល់ខ្ញុំ​។ ព្រះបានផ្តល់ឱ​កាស​ដល់ខ្ញុំច្រើន​មកហើយ”។

        Moka Fang ជា​មិត្តស្រី​របស់ Aaron ក៏បានអបអរសាទរតាម​គេហទំព័រ Weibo ផងដែរ។ នាងបាននិយាយថា “​ខ្ញុំ​បុកពោះឌឹបៗ​ សូម្បីរហូតមក​ទល់ពេល​នេះ។ ប៉ុន្តែខ្ញុំសប្បាយចិត្ត”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់