Ronald Koeman: នៅរដូវកាលនេះក្រុម Barcelona ប្រហែលជាលេងការពារច្រើនជាង

អ្នកចាត់ការថ្មីរបស់ក្លឹប Barcelona លោក Ronald Koeman បានសារភាពថា ក្រុមរបស់លោកនឹងប្រើប្រព័ន្ធការពារច្រើនជាងមុននៅរដូវក្តៅនេះ។ ក្លឹប Barcelona បានយកឈ្នះក្រុម Gimnastic de Tarragona ៣-១ អំឡុងការប្រកួតមិត្តភាពកម្តៅសាច់ដុំមុនរដូវកាល ហើយលោក Koeman បានប្រើប្រាស់ទម្រង់លេង ៤-២-៣-១ ។

កីឡាករ Ousmane Dembele រកបានគ្រាប់បាល់បើកឆាកនៅនាទីទី៥ និងគ្រាប់បាល់ប៉េណាល់ទីដោយកីឡាករ Antoine Griezmann និង Philippe Coutinho បានជួយក្រុមរបស់លោក Koeman ទទួលបានជ័យជម្នះដោយស្រួល ហើយអ្នកចាត់ការរូបនេះបានពន្យល់ពីប្រព័ន្ធថ្មី បន្ទាប់ពីបញ្ចប់ការប្រកួតនេះ។

លោក Koeman បាននិយាយថា "វាប្រហែលជាខុសគ្នា ហើយវាមានលក្ខណៈការពារច្រើនជាងអ្វីដែលយើងបានឃើញប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែគោលបំណងគឺគ្រប់គ្រងបាល់ ហើយរកចន្លោះ"។

លោកបន្តថា "ខ្ញុំគិតថា ក្រុមនេះអាចធ្វើបានពីព្រោះយើងមានខ្សែបម្រើដែលលេងរបៀបនេះ។ ការងារសំខាន់គឺថា ក្រុមទាំងមូលគ្មានបញ្ហារបួស"៕

adverise with khmeread