Crystal Palace នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Said Benrahma របស់ក្លឹប Brentford

        ក្លឹប Crystal Palace បាន​បង្ហាញភាពពិតប្រាកដ​ក្នុងការ​ចុះកិច្ច​ព្រមព្រៀងផ្ទេរកីឡាករ​ Said Benrahma ពីក្លឹប Brentford បន្ទាប់ពី​គូប្រជែងសំខាន់បាន​ដកខ្លួន​ចេញពី​ការ​ប្រជែងយក​ខ្សែបម្រើ​ស្លាបរូបនេះ។

        ក្លឹប Aston Villa និង​ក្លឹប West Ham សុទ្ធតែចង់បានកីឡាករ​វ័យ២៥ឆ្នាំរូបនេះ ប៉ុន្តែចំណាប់អារម្មណ៍នេះចាប់ផ្តើម​បញ្ចប់​ទៅ​វិញ ​នៅប៉ុន្មានសប្តាហ៍​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ក្លឹប Crystal Palace មានឱកាស​ច្រើន​ក្នុងការ​ផ្ទេរកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក្នុងតម្លៃ​២០​លានផោន។

        Said បានក្លាយ​ជា​កីឡាករសំខាន់​នៅក្លឹប Brentford ចាប់តាំងពីចូល​រួម​ជាមួយ​ក្លឹបនេះ​កាលពីពីរឆ្នាំមុន ហើយបានដើរតួនាទីសំខាន់​កាលពីរដូវកាល​មុន ប៉ុន្តែ​មាន​មហិច្ឆតាទៅ​កាន់ក្របខណ្ឌ EPL ​បន្តទៀត។

        ស្របពេលដែល​ក្លឹប Crystal Palace ទើបនឹង​ទទួល​បាន​ខ្សែប្រយុទ្ធ​ថ្មីពី​ក្លឹប QPR ក្រុម​របស់​លោក Roy Hodgson សង្ឃឹមថា នឹង​ទទួល​បាន​កីឡាករ​ដែល​មាន​ទេពកោសល្យនៅក្របខណ្ឌ Championship រូបនេះដែល​អាចនឹង​ជួយ​ក្រុម​នេះ​គេចផុតពីការកាត់ចេញពីក្របខណ្ឌ​ EPL ​នៅរដូវកាលនេះ៕

adverise with khmeread