Man Utd គ្មានបំណងឆ្លើយតបនឹងតម្លៃដែលក្លឹប Dortmund ទាមទារសម្រាប់ Jadon Sancho នោះទេ

        មានព័ត៌មានថា ក្លឹបបិសាចក្រហម Man Utd គ្មានបំណងឆ្លើយ​តបនឹងតម្លៃ១០០​លានផោន​ដែល​ក្លឹប Dortmund ចង់បានសម្រាប់ផ្ទេរកីឡាករ Jadon Sancho នោះទេ។

        ក្លឹប Man Utd បារម្ភ​អំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយ​សាររលកទី២​របស់​វីរុស​កូរ៉ូណា ហើយបើទោះបីជាក្លឹប Man Utd នៅរក្សា​ចំណាប់អារម្មណ៍​លើ​ខ្សែបម្រើ​ស្លាបសញ្ជាតិអង់គ្លេសរូប​នេះ ប៉ុន្តែ​មិនចង់ចំណាយ​ច្រើន​នោះទេ។

        ក្លឹប Man Utd ​អំពីលទ្ធភាពនៃការបិទប្រទេសជាថ្មីបន្ថែមពីលើ​ភាពមិនច្បាស់លាស់​ដែលកំពុងបន្តថា ពេលណាអ្នកគាំទ្រ​នឹងវិលត្រឡប់​មក​កាន់​ពហុកីឡាដ្ឋានវិញ ស្របពេល​អត្រាឆ្លងនៅបន្តកើនឡើង ហើយ​​​ការបារម្ភ​ក៏កំពុងកើនឡើងដែរជុំវិញផលប៉ះពាល់លើវិស័យបាល់ទាត់ផងដែរ៕

adverise with khmeread