អូស្ត្រាលីប្រឈមអស់អង្ករនៅត្រឹមបុណ្យណូអែលដោយសារតែកូវីដ១៩ ភ្លៀងតិចនិងអាកាសធាតុក្តៅ

ប្រទេសអូស្រ្តាលីកំពុងប្រឈមនឹងកង្វះខាតស្បៀង ខណៈដែលប្រទេសនេះត្រូវបានព្យាករណ៍ថានឹងអស់ផលិតផលអង្ករក្នុងស្រុកត្រឹមថ្ងៃបុណ្យណូអែលខាងមុខ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៤កញ្ញា។ 

នាយកប្រតិបត្តិក្រុមហ៊ុនអាហារ SunRice លោក Rob Gordon បានព្រមានថា ប្រជាជននឹងត្រូវបង្ខំចិត្តបរិភោគបាយដែលនាំចូលពីប្រទេសវៀតណាម នៅពេលដែលការផ្គត់ផ្គង់ក្នុងស្រុកនៅតែបន្តធ្លាក់ចុះ។

លោកបានប្រាប់ The Daily Telegraph ថា "យើងនឹងអស់អង្ករអូស្ត្រាលីនៅមុនថ្ងៃបុណ្យណូអែល។ សង្វាក់ផ្គត់ផ្គង់របស់យើងរួមទាំងប្រទេសវៀតណាម គឺជាការទប់ទល់នឹងការខ្វះខាតរបស់ប្រជាជនអូស្ត្រាលី ដូច្នេះយើងនឹងនៅតែមានផលិតផលស្រូវនៅលើធ្នើរ ប៉ុន្តែវានឹងមិនមែនជាអង្កររបស់អូស្ត្រាលីនោះទេ"។

ភ្លៀងធ្លាក់តិច អាកាសធាតុក្តៅ និងកត្តាភាពស្លន់ស្លោរនឹងវិបត្តិកូវីដ១៩ ទាំងអស់ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្លាក់ចុះយ៉ាងខ្លាំងចំពោះស្បៀងក្នុងស្រុក៕


 

adverise with khmeread